ថៃ៖ អាចនិយាយបានថា នេះគឺជាដំណឹងដ៏រីករាយមួយ សម្រាប់ហ្វេនៗជាច្រើន បន្ទាប់ពីបានជ្រាបពីពិធីមង្គល របស់តារាភេទទី ៣ Poy Treechada ដែលរូបនាងបានរៀបការជាមួយនឹង លោក Oak កាលពីថ្ងៃទី ១ ខែមីនាម្សិលមិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ បានបង្ហាញឲ្យឃើញថា ពិធីមង្គលការរស់អ្នកទាំងពីរ គឺពោរពេញដោយភាពផ្អែមល្ហែម ព្រមជាមួយនឹងបរិយាកាសដ៏កក់ក្ដៅ ក្រោយពីមានការបង្ហោះវីដេអូឃ្លីបរបស់កូនក្រមុំរូបស្រស់ Poy Treechada ។ តារាភេទទី៣ រូបនេះ ថែមទាំងទាញយកការចាប់អារម្មណ៍ នៅពេលដែលនាងបានបង្ហាញខ្លួន នៅក្នុងឈុតអាពាហ៍ពិពាហ៍បែបប្រពៃណី ដ៏ស្រស់ស្អាតនិងឆើតឆាយ មើលទៅសាកសមជាមួយនឹងកូនកម្លោះ ជាទីបំផុត។
យ៉ាងណាមិញ ជាមួយនឹងភាពរីករាយក្នុងឱកាសថ្ងៃពិសេស របស់តារាភេទទី៣ Poy ហើយនោះ បណ្ដាទស្សនិកជន និងហ្វេនៗជាច្រើន ក៏បានចូលរួមជូនពរ និងអបអរសាទរ ដល់គូស្វាមីភរិយាថ្មី ឲ្យកាន់តែមានសុភមង្គល នៅក្នុងជីវិតគូ ផងដែរ៕
អ្នកគាំទ្រចូលរួមអបអរសាទរយ៉ាងច្រើនកុះករ។
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖