ថៃ៖ ប្រិយមិត្តមួយចំនួនប្រាដកជាដឹងខ្លះមកហើយ ថាថ្មីៗនេះតារាសម្ដែងស្រី កញ្ញា ម៉ៃ ដាវីកា កំពុងរងការរិះគន់ជាខ្លាំង ក្រោយរូបនាងបានសួរសំណួរមួយទៅកាន់តារាសម្ដែងស្រីអ្នកនាង Margie ថា តើនាងធ្លាប់មិនពេញចិត្តជាមួយតារាសម្ដែងណាមួយដែលឬទេ? ចំណែកឯ តារាសម្ដែងស្រី Marie ក៏បាននិយាយទៅវិញថាធ្លាប់ ហើយម្នាក់នេះ ក៏បាននិយាយមកកាន់នាងថា ចាំមើលថាតើអ្នកណាអាចឈរនៅក្នុងវិស័យសិល្បៈនេះបានរយៈពេលយូរជាងគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក មិនបង្អង់ទុកយូរ មហាជនដែលលេងបណ្ដាញសង្គមបានបញ្ចេញមតិមិនពេញចិត្ត ទៅដល់សំណួរដែល ម៉ៃ ដាវីកា បានសួរ ដោយពួកគេនិយាយថា ហេតុអ្វីបានជាត្រូវសួរសំណួរបែបនេះចេញមក គឺវាមិនត្រឹមត្រូវក្នុងការលើកយកសំណួរនេះយកមកសួរទាល់តែសោះ ក្នុងន័យលេងសើចបែបនេះ។
គួរបញ្ជាក់ផងដែលថា ក្រោយរងការរិះគន់យ៉ាងធ្ងន់ធ្ងរមកលើ ម៉ៃ ដាវីកា រួចនាងក៏បានចេញមុខសំទោសជាសាធារណ ទៅដល់ហ្វេនទាំងអស់ដែលនាងបាននិយាយលើសលួល ខុសឆ្គងហើយនាងក៏សន្យាថានឹងមិនឲ្យមានរឿងបែបនេះកើតឡើងម្ដងទៀតដែល ទាំងនេះគឺជាមេរៀនមួយសម្រាប់ តារាសម្ដែងស្រី រាងតូចច្រឡឹង រូបនេះ មុននិងលេងសើច ឬក៏និយាយអ្វីមួយចេញមកត្រូវគិតឲ្យបានច្បាស់លាស់ផងដែល៕
សូមទស្សនារូបភាពខាងក្រោម៖




