អាស៊ាន៖ អ្នកប្រដាល់សញ្ជាតិថៃដែលជាកូនសិស្សរបស់ប៉ូខាវ កីឡាករ សាមី បានចាមេក ប្រកាសចង់ជួប កីឡាករ ឈឿង ល្វៃ និង Thiago Texiera នៅលើទឹកដីកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ សាមី បានប្រកាសក្តែងៗបែបនេះ បន្ទាប់ពីរូបគេបានប្រកួតចាញ់ពិន្ទុ ធឿន ធារ៉ា កាលពីថ្ងៃសៅរ៍កន្លងនេះ ខណៈបើនិយាយពីប្រវត្តិប្រកួតរបស់ សាមី នៅកម្ពុជា គឺ គេធ្លាប់ចាញ់ ព្រំ សំណាង ម្តង ស្មើ ធារ៉ា ម្តង និង យកឈ្នះ ឡៅ ចន្រ្ទា និង ធន់រិទ្ធី ដោយផ្តួលសន្លប់ផងដែរ។
ក្នុងនោះ ហាក់មិនទាន់អស់និស្ស័យជាមួយសង្វៀននៅកម្ពុជា ពោល សាមី បានប្រកាសតែម្តងថា គេចង់ជួប អ្នកប្រដាល់កំពុងឡើងដៃខ្លាំង គឺ ឈឿង ល្វៃ និង អ្នកប្រដាល់សញ្ជាតិប្រេស៊ីល Thiago ប៉ុន្តែ យើងពុំទាន់ដឹងថាអ្នករៀបចំកម្មវិធីនឹងធ្វើឲ្យជំនួបខាងលើកើតឡើងរឺអត់ទេ៕

