ភ្នំពេញ៖ បើនិយាយដល់សិល្បការិនីជើងចាស់ ពោរពេញទៅដោយសមត្ថភាពសម្ដែង អ្នកស្រី អ៊ុំ សក្ខណា ច្បាស់ណាស់ ប្រិយមិត្តនឹងស្គាល់។ ម្យ៉ាងតារារូបនេះ ធ្លាប់បានសម្ដែងក្នុងភាពយន្តល្បីៗជាច្រើន រហូតទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មកទល់នឹងពេលនេះអ្នកស្រី អ៊ុំ សក្ខណា នៅតែបន្តដើរលើវិថីសិល្បៈដដែល ហើយរឹតតែទទួលបានការងារថតច្រើនជាងមុន។ លើសពីនេះទៅទៀត ព្រោះតែមានសមត្ថភាព និងទេពកោសល្យសម្ដែងបានល្អ ទើបតារាជើងចាស់រូបនេះ នៅតែបានឱកាសសម្ដែងរឿងជាបន្តបន្ទាប់ច្រើនដូច្នេះ។
ជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញអ្នកស្រី អ៊ុំ សក្ខណា សម្ដែងរឿង តែងខ្លួនបែបសាមញ្ញធម្មតា មិនឆើតឆាយ ប៉ុន្តែថ្មីៗនេះ តារាសម្ដែងរូបនេះ បានកំពុងធ្វើឲ្យហ្វេនលាន់មាត់សរសើរ ខណៈតុបតែងខ្លួនយ៉ាងស្រស់សោភា។ ហើយរូបភាពទាំងនោះ មើលទៅអ្នកស្រីពិតជាប្លែក និងក្មេងជាងមុនខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ រូបទាំងនោះ ត្រូវបានហ្វេនអ្នកគាំទ្រសរសើរគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖
![អ្នកស្រី អ៊ុំ សក្ខណា](https://s9.kh1.co/__image/w=528,h=960,q=100/a9/a9f79c1daa52171ad6542ed7e10779602a3b9db6.jpeg)
![អ្នកស្រី អ៊ុំ សក្ខណា](https://s9.kh1.co/__image/w=650,h=488,q=100/ed/ed91dca83fb5ff3c5bc1e0a267ba9da1f6b75319.jpeg)
![អ្នកស្រី អ៊ុំ សក្ខណា](https://s9.kh1.co/__image/w=650,h=867,q=100/45/45c701ce95f18fbb4452977e25afa69e2ce0dde1.jpeg)
![អ្នកស្រី អ៊ុំ សក្ខណា](https://s9.kh1.co/__image/w=650,h=867,q=100/30/301d2e43034c5644bd71009f261d8e2f0a95c12e.jpeg)
![អ្នកស្រី អ៊ុំ សក្ខណា](https://s9.kh1.co/__image/w=650,h=867,q=100/42/4296aa1235dc086361a67c42572b7766643f1ea6.jpeg)
![អ្នកស្រី អ៊ុំ សក្ខណា](https://s9.kh1.co/__image/w=650,h=650,q=100/1c/1c84184d72a745dd5bdec5d2daeed5760462ccdd.jpeg)
![អ្នកស្រី អ៊ុំ សក្ខណា](https://s9.kh1.co/__image/w=650,h=366,q=100/bd/bd0451bd71383af0a0e0eb2f1a26003f3ae1e09f.jpeg)
![អ្នកស្រី អ៊ុំ សក្ខណា](https://s9.kh1.co/__image/w=650,h=1156,q=100/ee/eefb9c16642708452e0e1a5b847aacfd4beb8f24.jpeg)
![អ្នកស្រី អ៊ុំ សក្ខណា](https://s9.kh1.co/__image/w=650,h=867,q=100/12/12309c93ded97a469c48ea3fd0cb6e895eacad74.jpeg)