អ្នកគាំទ្រផ្ទុះការពេញចិត្តគ្រប់គ្នា និងនាំគ្នាបង្ហោះសារបែបនេះ ក្រោយគ្រូបង្វឹកថ្មីនៅតែបន្តតែងតាំង Ronaldoជាប្រធានក្រុម

//s9.kh1.co/e8/e82a426129986bfa6746ad3f56863d48dfba3c50.jpg
កីទ្បា

 ២៣-មីនា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

អ្នកគាំទ្រផ្ទុះការពេញចិត្តគ្រាប់គ្នា និងនាំគ្នាបង្ហោះសារបែបនេះ ក្រោយគ្រូបង្វឹកថ្មីនៅតែបន្តតែងតាំង Ronaldoជាប្រធានក្រុម

បរទេស៖ អ្នកគាំទ្ររបស់ក្រុមជម្រើសជាតិ ំព័រទុយកាល់ និងជាពិសេសអ្នកគាំទ្ររបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ផ្ទាល់ បាននាំគ្នាបង្ហាញការពេញចិត្ត និងសាទរគ្រប់គ្នា បន្ទាប់ពីគ្រូបង្វឹកថ្មីលោក Roberto Martinez នៅតែបន្តតែងតាំង Cristiano Ronaldo ជាប្រធានក្រុមរបស់ក្រុមបញ្ចខែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

ជាការពិតណាស់ Ronaldo ក៏ត្រូវបានកោះហៅចូលក្រុមក្រុមជម្រើសជាតិ ព័រទុយកាល ផងដែរសម្រាប់ការប្រកួតជម្រុះពានរង្វាន់ Euro ២០២៤ ខាងមុខ ហើយថ្មីៗនេះលោក Martinez ដែលឡើងកាន់តំណែងបន្តពីលោក Fernando Santos បានបញ្ជាក់ថាខ្សែប្រយុទ្ធរបស់ Al-Nassr គឺនៅតែបន្តកាន់កាប់តំណែងប្រធានក្រុមដូចពីមុនដដែល។

លោក Roberto Martinez
លោក Roberto Martinez

ដោយឡែកការប្រកួតដំបូងនៅក្នុងវគ្គជម្រុះពានរង្វាន់ Euro ២០២៤ យប់មិញ Ronaldo ក៏ធ្វើបានល្អផងដែរ ដោយរូបគេបានចូលរួមចំណែកស៊ុត ២ គ្រាប់ម្នាក់ឯង ជួយឱ្យ ព័រទុយហ្គាល់ លត់ក្រុម លិកតិនស្តាញ ក្នុងលទ្ធផល ៤ ទល់ ០។

ក្រោយ Ronaldo នៅតែបន្តជាប្រធានក្រុមបែបនេះ អ្នកគាំទ្របានបង្ហាញការគាំទ្រជាខ្លាំង ហើយក្នុងនោះពួកគេបាននាំគ្នាបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖

ពិតជាល្អណាស់គ្រូបង្វឹកដ៏ល្អបំផុតរបស់ខ្ញុំ។

មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ

Ronaldo នឹងឈ្នះ WC ២០២៦ នៅក្នុងអាយុ ៤១ ឆ្នាំ ពួកយើងនឹងរង់ចាំនៅទីនោះ។

មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ

ខ្ញុំពិតជាស្រឡាញ់អ្នកចាត់ការរូបនេះខ្លាំងណាស់។

មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T