ក្រោយរួមចំណែកស៊ុត Man UTD ៣-០ យប់មិញ ជើងចាស់ Carragher ថាខ្សែប្រយុទ្ធ Liverpool រូបនេះ ឈានដល់កម្រិត Ronaldo ហើយ

//s9.kh1.co/c9/c906bc62539f46f7e5172717fb43222acd3194e2.jpg
កីទ្បា

 ០២-កញ្ញា-២០២៤ ៥ល្ងាច · ១៣ ថ្ងៃមុន

ក្រោយរួមចំណែកស៊ុត Man UTD ៣-០ យប់មិញ ជើងចាស់ Carragher ថាខ្សែប្រយុទ្ធ Liverpool រូបនេះ ឈានដល់កម្រិត Ronaldo ហើយ

បរទេស៖ វីរបុរសរបស់ Liverpool លោក Jamie Carragher បានលើកឡើងយ៉ាងគួរឱ្យចាប់អារម្មណ៍ថា ខ្សែប្រយុទ្ធរបស់ ហង្សក្រហម Mohamed Salah គឺឈានដល់កម្រិតរបស់ Cristiano Ronaldo ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mohamed Salah
Mohamed Salah

លោក Carragher បានលើកឡើងបែបនេះ បន្ទាប់ពី Salah ចូលរួមចំណែកស៊ុតបញ្ចូលទី ១ គ្រាប់ជួយឱ្យ Liverpool ឈ្នះ Man UTD ៣-០ យប់មិញ ជាពិសេសបន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិ អេហ្ស៊ីប វ័យ ៣២ ឆ្នាំរូបនេះ បានបង្ហាញសមត្ថភាពលេចធ្លោរខ្លាំងជាមួយក្រុម ហង្សក្រហម អស់រយៈពេលជាច្រើនរដូវកាល។

Mohamed Salah និង CR7
Mohamed Salah និង CR7

ដកស្រង់ពាក្យសម្តីដើម លោក Carragher បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

គាត់គឺស្ថិតនៅលើកម្រិតជាមួយ Cristiano Ronaldo នៅពេលដែលអ្នកមើលទៅលើកំណត់ត្រារបស់គាត់ និងការបង្ហាញសមត្ថភាពយូរអង្វែងរបស់គាត់។ កីឡាករភាគច្រើនលេងបានត្រឹមអាយុ ៣៥ ឆ្នាំ នោះវានឹងដល់ទីបញ្ចប់នៃអាជីព ហើយពួកគេគឺបានធ្វើវារួចហើយនៅក្នុងបាល់ទាត់។ ផ្លូវដែលគាត់បានសម្លឹងឃើញនៅក្នុងអាជីពរបស់គាត់ ខ្ញុំគិតថាគាត់គឺនឹងមានគម្រោងលេងបន្តដល់គាត់មានអាយុ ៤០ ឆ្នាំ ឬក៏យ៉ាងហោចណាស់ក៏ ៣០ ឆ្នាំក្រាស់ដែរ៕

លោក Jamie Carragher
លោក Jamie Carragher
លោក Jamie Carragher

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T