ចុមក្រឡា.ប់ចា..ក់! Chelsea ក៏មិនទៅ អារ៉ាប៊ីសាអ៊ូឌីត ក៏មិនទៅ ចុងក្រោយ Osimhen ជ្រើសរើសការផ្ទេរទៅក្លិបនៅ តួកគី មួយនេះ

//s9.kh1.co/9a/9ab044db224d945fc64af72909eb57beda13434c.jpg
កីទ្បា

 ០៣-កញ្ញា-២០២៤ ១១ព្រឹក · ១២ ថ្ងៃមុន

Chelsea ក៏មិនទៅ អារ៉ាប៊ីសាអ៊ូឌីត ក៏មិនទៅ ចុងក្រោយ Osimhen ជ្រើសរើសការផ្ទេរទៅក្លិបនៅ តួកគី មួយនេះ

បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ Napoli កីឡាករ Victor Osimhen ត្រូវបានគេរាយការណ៍ថា បានសម្រេចកិច្ចព្រមព្រៀងក្នុងការផ្លាស់ទៅចូលរួមជាមួយក្លិបលីគកំពូល តួកគី Galatasaray ហើយ ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Victor Osimhen
កីឡាករ Victor Osimhen

ជាការពិតណាស់ នៅរដូវក្តៅនេះ Osimhen បានក្លាយជាគោលដៅផ្ទេររបស់ក្លិបធំៗជាច្រើននៅតំបន់ អឺរ៉ុប និងក្លិបនៅ អារ៉ាប៊ីសាអ៊ូឌីត ផងដែរ ដែលរួមមាន Chelsea និង Al-Ahli ជាដើម ប៉ុន្តែចុងក្រោយការផ្ទេរបានបរាជ័យទាំងអស់ ហើយវាពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមែនទែន ដែលមុនទីផ្សារដោះដូរកីឡាកររដូវក្តៅបិទ ខ្សែប្រយុទ្ធសញ្ជាតិ នីហ្ស៊េរីយ៉ា វ័យ ២៥ ឆ្នាំ បានជ្រើសរើសការផ្ទេរមកកាន់ក្លិប Galatasaray ទៅវិញ។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Galatasaray បានបញ្ចប់កិច្ចព្រមព្រៀងក្នុងការខ្ចីជើង Osimhen ពី Napoli ហើយ។

ប្រភពដដែលបានបន្ថែមថា គ្រប់ឯកសារទាំងអស់បានរៀបចំរួចរាល់ ហើយ Osimhen នឹងធ្វើដំណើរទៅកាន់ទីក្រុង Istanbul នៅយប់នេះដើម្បីពិនិត្យសុខភាព មុនចុះកុងត្រាជាផ្លូវការ ខណៈដែលការផ្ទេរនេះក្លិប Galatasaray នឹងរ៉ាប់រងប្រាក់ពលកម្មទាំងអស់ក្នុងរយៈពេលមួយរដូវកាលនេះលើ Osimhem ពោលគឺចំនួន ១០ លានអឺរ៉ូ ឬប្រមាណជា (១១ លានដុល្លារអាមេរិក)៕

កីឡាករ Victor Osimhen
កីឡាករ Victor Osimhen

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T