ចុម! តារាឆ្នើម Liverpool រូបនេះ ថា ក្រុមខ្លួនគួរតែយកឈ្នះលើ Man UTD យ៉ាងតិច 5-0 6-0 មិនមែនត្រឹម 3-0 ទេ

//s9.kh1.co/8e/8e8a8766bef0b41fce517823c103a801866a8dc5.jpeg
កីទ្បា

 ០៣-កញ្ញា-២០២៤ ៨ព្រឹក · ១៣ ថ្ងៃមុន

តារាឆ្នើម Liverpool រូបនេះ ថា ក្រុមខ្លួនគួរតែយកឈ្នះលើ Man UTD យ៉ាងតិច 5-0 6-0 មិនមែនត្រឹម 3-0 ទេ

អង់គ្លេស៖ ខ្សែការពារក្លិប Liverpool កីឡាករ Virgil van Dijk បានលើកឡើងចំៗថា ក្រុមរបស់ខ្លួនគួរតែស៊ុតបញ្ចូលទីឲ្យបានលើសពី ៣គ្រាប់ ក្នុងជ័យជម្នះលើ Manchester United កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=640,h=427,q=100/08/08c1e67d4baab55a8cdb514923ea3fd800327f30.webp

ជាការពិតណាស់ ក្នុងការប្រកួតសប្តាហ៍ទី ៣ នៃក្របខណ្ឌ Premier League កាលពីថ្ងៃអាទិត្យកន្លងទៅ គឺ Liverpool បានបង្ហាញភាពខ្លាំងរបស់ខ្លួនជាថ្មីម្តងទៀត តាមរយៈការបំបាក់ Man UTD យ៉ាងចាស់ដៃ ៣ទល់នឹង០ នៅកីឡដ្ឋាន Old Trafford ពីសំណាក់ការស៊ុតបញ្ចូលទីរបស់ Luiz Diaz ២គ្រាប់ និង Mohamed Salah ១គ្រាប់។

https://s9.kh1.co/__image/w=650,h=405,q=100/0b/0bfd0734971c30df7ba0f4dd0e9d4405920da3dd.jpeg

ទាក់ទងនឹងរឿងខាងលើ Van Dijk បាននិយាយថា៖

យើងគួរតែរកបានលទ្ធផល 5-0 រឺ 6-0។ ពួកយើងបានគ្របដណ្តប់ការប្រកួត ហើយ គួរតែស៊ុតបានច្រើនជាងនេះ។ យ៉ាងណាលទ្ធផល ៣ទល់នឹង០ គឺ ជាការអភិវឌ្ឍន៍ដ៏ល្អមួយ៕

កីឡាករ Virgil van Dijk
https://s9.kh1.co/__image/w=650,h=366,q=100/8e/8e8a8766bef0b41fce517823c103a801866a8dc5.jpeg

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T