កម្សាន្ដ៖ បើនិយាយដល់តារាកំប្លែងដែលមានប្រជាប្រិយភាព និងមានកេរ្ដិ៍ឈ្មោះល្បីល្បាញ នៅក្នុងវិស័យសិល្បៈ មហាជនប្រាកដជានឹកឃើញដល់តារាកំប្លែង គឺលោក ពាក់មី ហើយលោកមិនត្រឹមតែមានវោហារសព្ទ មិនចេះរីងស្ងួតនោះទេ លោកថែមទាំងមានអាជីពជាតារាចម្រៀងថែមទៀតផង ដែលតែងតែបម្រើទស្សនីយភាពដល់មហាជន ឲ្យផ្ទុះសំណើច ជាមួយការលេងកំប្លែងរបស់លោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ កាលពីម្សិលមិញនេះ តារាកំប្លែងនឹងច្រៀងរូបនេះ បានបង្ហាញជាមួយវីដេអូ និងរូបភាពខ្លះៗក្នុងការសាងសង់គេហដ្ឋានថ្មី នៅឯខាងអ្នកលឿង ជូនដល់ឪពុកម្ដាយក្មេក យ៉ាងធំនឹងប្រណិតភាព ជាមួយម៉ូតរចនាក្បូក្បាច់បុរាណបែបខ្មែរ ទាំងការតុបតែង និងផ្ទៃទាំងមូលនៃផ្ទះគឺពិតជាមានសោភណ្ឌភាពស្រស់ស្អាត ស្រស់ស្រាយខ្លាំងណាស់ ដែលលោកនឹងគ្រួសារបានរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មី ជូនដល់ឪពុកម្ដាយក្មេកកាលពីម្សិលមិញនេះ។
លើសពីនេះ លោកបានបញ្ជាក់ប្រាប់មកថា លោកបានប្រាក់មកសាងសង់ផ្ទះ ឲ្យអ្នកមានគុណទាំងសងខាងនោះ គឺលោកបានចំណូលពីខាងសិល្បៈ ដែលបងប្អូនខាងសិល្បៈជួលរូបលោក ហើយលោកបានសន្សំទុកដើម្បីសាងសងផ្ទះថ្មីល្អមួយជូនដល់លោកអ្នកមានគុណបានរស់នៅស្រួស។
គួរបញ្ជាក់ផងដែលថា លោក ពាក់មី មិនត្រឹមតែសាងសង់គេហដ្ឋានថ្មី ជូនឪពុកម្ដាយខាងប្រពន្ធរបស់លោកតែម្ខាងនោះទេ លោកបានសាងសង់គេហដ្ឋានមួយទៀត ជូនអ្នកមានគុណទាំងពីររបស់លោករួចហើយដែល នៅឯខាងខេត្តស្វាយរៀង គឺម៉ូតបែបបុរាណអ៊ីចឹងដូចគ្នា។ ទង្វើរបស់លោកបែបនេះហើយ ធ្វើឲ្យមហាជន កោតសរសើរ រំភើប ត្រេកអរ ចំពោះរូបលោក ដែលអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិមកថា «លោកជាតារាគួរឲ្យគោរពនឹងគួរយកគម្រូតាម, ចឹងបានបងកាន់តែទៅមុខរីកចម្រើន ដោយសារដឹងគុណឪពុកម្ដាយ, ម៉ូតផ្ទះពិតជាស្រស់ស្អាតខ្លាំងណាស់, បងពាក់មីពិតជាកូនប្រសារដ៏ល្អមែន។»
ប្រភពរូបភាពនឹងវីដេអូ៖ ចែម ចាន់រ៉ា (ពាក់មី)
សូមទស្សនារូបភាពនឹងវីដេអូខាងក្រោម៖









