អឺរ៉ុប៖ ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Alejandro Garnacho បានបង្ហោះសារឌឺដងមកកាន់ក្លិប Barcelona បន្ទាប់ពីពួកគេបានរង់បរាជ័យក្រោមថ្វីជើង Real Madrid យ៉ាងធ្ងន់ធ្ងរ ៤ទល់នឹង០ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![ កីឡាករ Alejandro Garnacho](https://s9.kh1.co/__image/w=615,h=345,q=100/7c/7c63ee2b4da4756443565a7436f534c67e7e11c1.png)
ជាការពិតណាស់ Garnacho ជា កីឡាករម្នាក់ដែលអ្នកគាំទ្រ Barcelona មិនចូលចិត្តទាល់តែសោះ ពោលតាំងពីការប្រកួតរវាងគេទល់នឹងក្រុមអ្នកបុណ្យ នៃពានរង្វាន់ Europa League ដោយពេលនោះ រូបគេបានឌឺដង Pedri តាមរយៈការធ្វើស្ទីលអបអរតាម ហើយ ជាថ្មីម្តងទៀតក្រោយ Barcelona ចាញ់ Real Madrid ៤ទល់នឹង០ រូបគេក៏បានចូលទៅបញ្ចេញមតិក្នុងរូបភាពបង្ហោះជ័យជម្នះរបស់ Vinicius JR ថា៖
ធម្មតាៗ (រូបសើច x2)
![ការឌឺដងរបស់ Vinicius](https://s9.kh1.co/__image/w=540,h=446,q=100/30/300bc5ca607b140ab136059dc6864f19ca9d80eb.png)
ប្រភព៖ metro