បរទេស៖ វីរបុរស Real Madrid និងបច្ចុប្បន្នជាកីឡាកររបស់ក្លិប Monterrey នៃលីគកំពូល ម៉ិកស៊ិក Sergio Ramos បានសារភាពថា អតីតខ្សែប្រយុទ្ធ Barcelona កីឡាករ Lionel Messi គឺជាគូប្រជែងដ៏ល្អបំផុត ក្នុងចំណោមកីឡាករប៉ុន្មាននាក់ផ្សេងទៀត ដែលខ្លួនធ្លាប់ជួប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![Sergio Ramos និង Leo Messi](https://s9.kh1.co/__image/w=650,h=366,q=100/90/90fa512cc34a87399ce0541f57468a539064a097.png)
ជាការពិតណាស់ នៅក្នុងវិថីបាល់ទាត់ នរណាក៏បានដឹងដែរ ថា Ramos និង Messi គឺជាគូសត្រូវដ៏តឹងតែនៅលើទីលាន នៅពេលម្នាក់លេងនៅ Real Madrid និងម្នាក់នៅ Barcelona ប៉ុន្តែចុងក្រោយពួកគេបានប្រែក្លាយជាមិត្តរួមក្រុមនឹងគ្នាវិញ នៅពេលពួកគេមកចូលរួមជាមួយ Paris Saint-Germain ជាមួយគ្នានៅក្នុងឆ្នាំ ២០២១។
![Sergio Ramos និង Leo Messi](https://s9.kh1.co/__image/w=650,h=366,q=100/6e/6e4df43ff4c0cc6652092ba0338548c2001525da.png)
ថ្មីៗនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Multimedios Deportes ខ្សែការពារសញ្ជាតិ អេស្ប៉ាញ វ័យ ៣៨ ឆ្នាំបាននិយាយពី Messi យ៉ាងដូច្នេះថា៖
ខ្ញុំគិតថា វាតែងតែជាឱកាសដ៏ល្អមួយ និងជាអនុស្សាវរីយ៍ដ៏រំភើប ដែលបានលេងទល់នឹងកីឡាករល្អបំផុតជាច្រើន។ Leo Messi គឺជាម្នាក់ក្នុងចំណោមនោះ ហើយឥឡូវនេះគាត់កំពុងលេងនៅលីគ MLS ប៉ុន្តែរឿងនេះ វានឹងផ្តល់ឱកាសឱ្យពួកយើងអាចជួបគ្នាម្តងទៀតនាពេលអនាគត...៕
![Sergio Ramos](https://s9.kh1.co/__image/w=650,h=366,q=100/eb/eb59c7816b1d3a806e9e4586f6b0c2d10fe47322.png)
ប្រភព៖ Sportskeeda