អេស្ប៉ាញ៖ ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Rodrygo បានច្រានចោលរាល់ពាក្យចចាមអារ៉ាមដែលបានចុះផ្សាយថា រូបគេអាចនឹងទៅចូលរួមជាមួយ Manchester City ឬ ក្លិបនៅលីគកំពូលអារ៉ាប៊ីសាអូឌីត ពោល រូបគេចង់បន្តលេងនៅកីឡដ្ឋាន Santiago Bernabeu ចាច្រើនឆ្នាំទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![https://s9.kh1.co/__image/w=650,h=434,q=100/53/53ebd86377ac4de1ba1fe524e054e2c7005b0080.png](https://s9.kh1.co/__image/w=650,h=434,q=100/53/53ebd86377ac4de1ba1fe524e054e2c7005b0080.png)
ជាការពិតណាស់ នាមួយចុងក្រោយនេះ កីឡាករសញ្ជាតិប្រេសុីលខាងលើ តែងតែមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយលីគកំពូលអារ៉ាប៊ីសាអូឌីត ពោល មានការចុះផ្សាយព្រោងព្រៀតថា បណ្តាក្លិបនៅទីនោះហ៊ានផ្តល់តម្លៃខ្លួន និង ប្រាក់ឈ្នួលថ្លៃកប់ពពកដល់រូបគេ ប្រសិនបើរូបគេសម្រេចចិត្តចាកចេញពី Real Madrid មែន ពោល គឺ កើបលុយនៅទីនោះតែម្តង។
យ៉ាងណាមិញ ទាក់ទងនឹងរឿងខាងលើ Rodrygo បាននិយាយថា៖
Man City និង ក្លិបនៅអារ៉ាប៊ីសាអូឌីតចង់បានខ្ញុំមែនទេ? ខ្ញុំមិនសូវដឹងប៉ុន្មានទេ រឿងនេះមានតែភ្នាក់ងារ និង ឪពុករបស់ខ្ញុំទេដែលអាចដឹង។ វាច្បាស់ណាស់ ថា ខ្ញុំចង់បន្តជាមួយ Real Madrid ជាច្រើនឆ្នាំបន្តទៀត។ ខ្ញុំសប្បាយចិត្តក្នុងការលេងនៅទីនេះ៕
![https://s9.kh1.co/__image/w=650,h=435,q=100/33/3370ecb5ac8e485bae6ba268bba44809b9732f48.png](https://s9.kh1.co/__image/w=650,h=435,q=100/33/3370ecb5ac8e485bae6ba268bba44809b9732f48.png)
ប្រភព៖ Fabrizio Romano