បរទេស៖ អតីតខ្សែការពារជើងចាស់របស់ Manchester United លោក Rio Ferdinand បានចេញមុខនិយាយការពារ Cristiano Ronaldo ដោយបានឯកភាពលើកការលើកឡើងរបស់ CR7 ដែលបាននិយាយថាគាត់គឺល្អជាង Lionel Messi, Diego Maradona និង Pele ហើយលោកបានសង្កត់ធ្ងន់ថា អ្នកដែលថាខ្សែប្រយុទ្ធ Al-Nassr រូបនេះអំនួត គឺដោយសារតែពួកគេមិនគោរពលើគាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![លោក Rio Ferdinand និង Ronaldo](https://s9.kh1.co/__image/w=650,h=488,q=100/32/32e7b497787b12944bca1f7447f721f972bd2cb4.png)
ជាការពិតណាស់ កាលពីពេលថ្មីៗនេះ Ronaldo បាននិយាយយ៉ាងភ្ញាក់ផ្អើលថា "ខ្ញុំគិតថា ខ្ញុំគឺជាកីឡាករបាល់ទាត់ដ៏ជោគជ័យបំផុត ដែលមិនធ្លាប់មានពីមុនមក។ មនុស្សទូទៅអាចចូលចិត្ត Messi, Maradona ឬ Pele ហើយខ្ញុំគឺគោរពវា ប៉ុន្តែខ្ញុំគឺជាកីឡាករដែលជោគជ័យបំផុត។ ខ្ញុំគឺជាកីឡាករបាល់ទាត់ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ខ្ញុំមិនដែលបានឃើញនរណាល្អជាងខ្ញុំនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ឡើយ ហើយខ្ញុំកំពុងតែនិយាយពាក្យពិតចេញពីបេះដូងរបស់ខ្ញុំ"។
![Cristiano Ronaldo](https://s9.kh1.co/__image/w=650,h=366,q=100/77/77e3294f88f5f71c3920b39604dcda55f7a088dc.png)
យ៉ាងណាមិញ បន្ទាប់ពី Ronaldo បានលើកឡើងបែបនេះ មានមនុស្សជាច្រើនបានលើកឡើងថា ខ្សែប្រយុទ្ធម្ចាស់ពាន Ballon d'Or រូបនេះ គឺជាមនុស្សអំនួត និងក្រអឺតក្រទម ប៉ុន្តែងាកមិនកាន់លោក Ferdinand ដែលជាអតីតមិត្តរួមក្រុមរបស់គាត់កាលនៅ Manchester United វិញ គឺមិនគាំទ្រលើការនិយាយបែបនេះនោះទេ ផ្ទុយទៅវិញលោកបានយល់ស្របទាំងស្រុកចំពោះការលើកឡើងរបស់ CR7។
ទាក់ទងនឹងរឿងខាងលើ លោក Ferdinand បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
គ្រប់គ្នាបានសរសើរ Zlatan ដែលបាននិយាយបែបនេះ ហើយនិយាយថា 'ខ្ញុំចូលចិត្តបុគ្គលិកលក្ខណៈ និងចរិតរបស់គាត់បែបនេះណាស់'។ ដោយឡែកនៅពេលដែល Cristiano Ronaldo និយាយបែបនេះ ពួកគេបែជានិយាយថា 'អូ គាត់ជាមនុស្សអំនួតក្រអឺតក្រទមណាស់។... អ្នកដឹងពីអ្វីដែលជារឿងអស្ចារ្យទេ គាត់គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងក្រុមរបស់គាត់ក្នុងរយៈពេល ១៨ ឆ្នាំចុងក្រោយនេះ។ ចាប់តាំងពីឆ្នាំ 2007 ប្រហែលជាគាត់ជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេសម្រាប់គ្រប់ក្រុមដែលគាត់បានលេង។... វាមិនគួរឱ្យជឿទេ។ Ronaldo តែងតែមិនត្រូវបានគេផ្តល់ការគោរពទៅគាត់ជាប្រចាំ៕
![លោក Rio Ferdinand](https://s9.kh1.co/__image/w=650,h=366,q=100/ed/ed4fe832ad131feee258e167b96c2eb5e4d83c7d.png)
ប្រភព៖ Sportskeeda