អីយ៉ាស់! លោក Pep បង្ហើបថា លោកនឹងរៀបចំក្រុមបែបនេះ ដើម្បីបញ្ឈប់ខ្សែប្រយុទ្ធល្បឿនលឿនទាំង ៣ របស់ R.Madrid យប់នេះ

//s9.kh1.co/50/501baf98d086763476a1e29ca83b2b9826ccf2a6.jpg
កីទ្បា

 ១១-កុម្ភៈ-២០២៥ ៤ល្ងាច · ៦ ម៉ោងមុន

លោក Pep បង្ហើបថា លោកនឹងរៀបចំក្រុមបែបនេះ ដើម្បីបញ្ឈប់ខ្សែប្រយុទ្ធល្បឿនលឿនទាំង ៣ របស់ R.Madrid យប់នេះ

បរទេស៖ អ្នកចាត់ការទូទៅរបស់ Manchester City លោក Pep Guardiola ជឿជាក់ថា ក្រុមលោកពិតជាពិបាកណាស់ក្នុងការបញ្ឈប់ខ្សែប្រយុទ្ធល្បឿនលឿនរបស់ Real Madrid ដូចជា Kylian Mbappe, Vinicius Jr., Rodrygo និង Jude Bellingham ប៉ុន្តែលោកបានបង្ហើបពីយុទ្ធសាស្ត្ររបស់លោកខ្លះ ដើម្បីបន្ថយឥទ្ធពលមួយចំនួនរបស់ពួកគេនៅយប់នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Real Madrid
ខ្សែប្រយុទ្ធ Real Madrid

ជាការពិតណាស់ Man City នឹងត្រូវជួបគ្នាជាមួយ Real Madrid នៅកីឡដ្ឋាន Etihad Stadium នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១២ ខែ កុម្ភៈ ស្អែកនេះ ដែលជាការប្រកួតជើងទី ១ វគ្គ Play-Offs ដណ្តើមកៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League។

មុនការប្រកួតខាងលើមកដល់ លោក Pep បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា៖

ខ្សែប្រយុទ្ធរបស់ Real Madrid? វាមិនអាចទៅរួចទេ ដើម្បីគ្រប់គ្រងកីឡាករទាំងនោះចំពោះការលេងទាំង ២ ជើង។ ពួកគេទាំងអស់នោះ គឺពិសេសណាស់។ ពួកយើងត្រូវតែបន្ថយឥទ្ធិពលរបស់ពួកគេតាមដែលអាចធ្វើទៅបាន។ ពួកយើងត្រូវតែមានសមត្ថភាព ដើម្បីបញ្ឈប់ពួកគេ នៅពេលដែលពួកយើងគ្រប់គ្រងបាល់ ហើយបញ្ឈប់ពួកគេពីការរត់។ ពួកយើងនឹងព្យាយាមគ្រប់គ្រងការប្រកួតពួកយើងឱ្យមានភាពឆ្លាតវ័យ ដើម្បីទទួលបានលទ្ធផលល្អនៅទឹកដី Santiago Bernabeu៕

លោក Pep Guardiola
លោក Pep Guardiola
លោក Pep Guardiola

ប្រភព Sportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T