ស្វាយរៀង៖ ជាការពិតណាស់ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែមេសា ឆ្នាំ២០២៣ ដែលបានបញ្ចប់កន្លងទៅនេះ គឺមហាជនសង្កេតឃើញថា នៅក្នុងឆ្នាំថ្មីនេះ សម្រាប់ការរៀបចំតុបតែង នៃព្រឹត្តិការណ៍សង្ក្រាន្ដនីមួយៗ ទៅតាមទីកន្លែងក្នុងបណ្ដាខេត្តនានា គឺពិតជាស្រស់ស្អាត ទាក់ទាញ និងពិសេសជាងឆ្នាំមុនៗ ដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើនកុះករ ចូលរួមលេងកម្សាន្ដ យ៉ាងសប្បាយរីករាយ និងមិនទាន់ចង់ឲ្យពេលវេលាជួបជុំ ពោរពេញទៅដោយភាពសប្បាយរីករាយមួយនេះ កន្លងទៅយ៉ាងឆាប់រហ័សបែបនេះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នៅក្នុងខេត្ត ស្វាយរៀង ឯណេះវិញ គណៈកម្មការ រៀបចំព្រឹត្តិការណ៍សង្ក្រាន្ដស្វាយរៀង បានចេញសេចក្ដីប្រកាសមួយថា «យោងតាមអនុសាសន៍ របស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង ដើម្បីបន្ដភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ក្រុមការងារសង្ក្រាន្ដស្វាយរៀង សហការជាមួយអង្គភាពរដ្ឋករទឹកខេត្តស្វាយរៀង និងបន្ដដំណើរកម្មវិធីតំបន់ត្រជាក់ចិត្ត នៃកម្មវិធីសង្ក្រាន្ដស្វាយរៀង រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ រហូតដល់ដាច់ខែមេសា ឆ្នាំ២០២៣»។
គួរបញ្ជាក់ផងដែលថា អាស្រ័យហេតុនេះហើយ សូមប្រជាពលរដ្ឋទាំងក្នុងខេត្តស្វាយរៀង និងប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានា អាចចូលរួមលេងកម្សាន្ដ លេងសប្បាយក្នុងឱកាសចូលឆ្នាំថ្មីបន្ដទៀត នៅក្នុងក្រុងស្វាយរៀង ដែលមានទីតាំងតាមបណ្ដោយផ្លូវ មុខសាលាខេត្តស្វាយរៀង ឲ្យបានច្រើនកុះករ និងចាប់បើកដំណើរការពីរម៉ោង ១៣:០០នាទី - ១៧:00នាទី ផងដែរ៕
ប្រភពរូបភាព៖ សង្ក្រាន្ដ ស្វាយរៀង
សូមទស្សនារូបភាពខាងក្រោម៖