ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ជុំវញករណីការស្លា.ប់របស់តារាស្រី Net idol ជា Influencer និងជាសមាជិកក្រុមចម្រៀង KissKazz មានឈ្មោះថា Gigi Supitcha វ័យ២០ឆ្នាំ ដែលនាងត្រូវបានសង្សាររបស់ខ្លួន ដែលមានឈ្មោះថា Ikkyu Athit Chaiwanichya វ័យ១៩ឆ្នាំ ដែលកំពុងតែរៀនត្រៀមនឹងចូលធ្វើ ទាហានជើងអាកាស បានបា.ញ់.ស.ម្លា.ប់នាង រួចក៏បានបា.ញ់.ស.ម្លា.ប់.ខ្លួនឯងតាមក្រោយ នៅក្នុងចំណុចបន្ទប់ខុនដូរបស់នាង ជាមួយនឹងសង្សារ។ ហេតុការនេះ កើតឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលគេដាក់ការសង្ស័យទៅលើ ករណីប្រច័ណ្ឌមកលើខាងស្រី ហើយក៏នៅតែជារឿង កំពុងផ្ទុះការភ្ញាក់ផ្អើលនឹងកាន់តែក្ដៅគគុក ទៅដល់មហាជន មិនថានៅក្នុងប្រទេសថៃ ឬក្រៅប្រទេសនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក យោងតាមប្រភពមួយចំនួន បានឲ្យដឹងដែលថា ជនបង្កដែលបា.ញ់.ស.ម្លា.ប់សង្សារបស់ខ្លួននោះ គឺត្រូវបានគេស្គាល់ថា ត្រូវជាកូនប្រុសរបស់មន្រ្ដីជាន់ខ្ពស់ និងមានឋានៈជា ឧត្តមសេនីយទោ ព្រមទាំងជាចៅក្រមគណៈកម្មការតុលាការយុត្តិធម៌ ម្នាក់ក្នុងប្រទេសថៃ មានឈ្មោះថា Somchai Chaiwanichaya ដែលកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយតាមប្រភពព័ត៌មានបានចុះផ្សាយថា ឪពុករបស់ជនបង្ក លោក Somchai គឺត្រូវបានគេដកចេញពីតំណែង ជាចៅក្រមគណៈកម្មការ ដោយសារតែខ្វះខាតគុណសម្បត្តិ ក្នុងការបិទការដំណើរក្ដីមួយចំនួន ខណៈដែលរំលងបានមួយថ្ងៃ ក៏ត្រូវកូនប្រុសរបស់ខ្លួន បង្កបញ្ហាធំ ប៉ះពាល់ដល់អាយុជីវិតរបស់មនុស្សទៀត ដែលបានបា.ញ់.ស.ម្លា.ប់សង្សារបស់ខ្លួន។
គួរឲ្យដឹងផងដែរថា ក្រោយជួបនៅទុក្ខជាន់ទុក្ខផ្ទួនៗបែបនេះ ដោយអស់ទាំងតំណែងការងារ ហើយកូនប្រុសសំណព្វចិត្តក៏ត្រូវបា.ត់.ប.ង់.ជីវិតទៀត មួយវិញទៀតប្រសិនបើគេស៊ើបដឹងថា កាំភ្លើងដែលកូនប្រុសរបស់ខ្លួនយកទៅបង្កហេតុ ជាកាំភ្លើងរបស់លោកទៀតនោះ ច្បាស់ណាស់លោកអាចនឹងមានទោសថែមទៀត ដែលរឿងនេះកំពុងតែស្ថិតនៅក្នុងការស៉ើបអង្គេតរបស់ប៉ូលិសថៃផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖