ភ្នំពេញ៖ ជាការពិតណាស់ ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយ អំពីកំពូលអ្នកច្នៃម៉ូតសម្លៀកបំពាក់ នៅក្នុងប្រទសកម្ពុជាមួយរូប គឺលោក ឯម រាម ដែលរូបលោកទើបតែទទួលរងនូវ ការរិះគន់រិះគន់ខ្លាំងខ្លា ស្ទើតែមួយប្រទេស ពីសំណាក់មហាជន និងជាពិសេសពីអ្នកលេងបណ្ដាញសង្គម ក៏ព្រោះតែលោកបានច្នៃម៉ូតសម្លៀកបំពាក់មួយ ដែលតាមការរចនាច្នៃម៉ូតបែបវាលទ្រូង និងខ្លីខាងក្រោម ដើម្បីពាក់ទៅចូលរួមក្នុងកម្មវិធី PMA 2023 ដែលបានកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![ឯម រាម](https://s9.kh1.co/__image/w=650,h=975,q=100/df/df25c93424be3cbc165be683c260a0659b49f664.jpg)
ដោយឡែក កាលពីថ្មីៗនេះ តាមរយៈប្រពភមួយបានលើកឡើងថា «សុទ្ធតែបណ្ឌិតឆ្នៃម៉ូតវាស្អី លួចចម្លងម៉ូតពីគេសោះ» ដោយតារយៈការស៊ែរបន្ដ ពីកំពូលអ្នកច្នៃម៉ូតរូបនោះ និងបានរៀបរាប់តបទៅវិញបែបនេះថា៖
«ផ្ញើជូនបងៗដែលថា ឯម រៀម ចម្លងម៉ូតពីគេ… ការពិតរូបម៉ូតប្រុសស្រីដែលបងប្អូនបានឃើញ គឺ LIMVIRIYA គាត់បានគូរតាមម៉ូតរបស់ខ្ញុំ ក្រោយផ្ទុះការរិះគន់ ២ថ្ងៃ ដោយគាត់គូរតាមកម្មវិធី Artificial Intelligence (AI) ហើយសូមបងប្អូនមើលអក្សរខាងក្រោមនៃរូបរបស់ខ្ញុំ គាត់បានសរសេរថា ORIGINAL EM RIEM’S FASHION ហើយគាត់បាន Post ដាក់ឈ្មោះអោយម៉ូតរសប់ខ្ញុំថែមទៀតផង ដូចនេះហើយសូមបងប្អូន កែអត្ថនយ័ ឬប្រើភាសារអោយបានថ្លៃថ្នូរ ហើយជាពិសេស បងៗ តែៗ ស្កៗ Share បន្ត មានដូចជាបង គួច ខេវិន និងបង ថៃនរាក់ សត្យា បងៗសុទ្តែនៅក្នុងសិល្បះដូចគ្នា ហើយនេះជាសមយ័ Digital ទីផ្សារមានការប្រជែនគ្នា បងៗធ្វើតាមទីផ្សារសិល្បៈរបស់បងៗ ឯខ្ញុំធ្វើតាមទីផ្សារសិល្បៈរបស់ខ្ញុំ មុននិងបងៗ Share សូមបងៗពិនិតមើលផង មនុស្សម្នាក់ៗមានសិទ្ធក្នុងការបញ្ចេញមតិ តែសូមកុំជាន់គេដើម្បីខ្លួនឯង។ ដោយក្តីគោរព ពីខ្ញុំ ឯម រៀម»
លើសពីនេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បាននាំគ្នាបញ្ចេញមតិព្រោងព្រាត ទាំងមតិវិជ្ជមាន និងអវិជ្ជមាន នៅក្នុងការស៊ែររបស់លោក ឯម រាម ដែលលោកនិយាយក្នុងគោលបំណងបកស្រាយ ដើម្បីកុំឲ្យមហាជន អ្នកលេងបណ្ដាញសង្គម នាំយល់ច្រលំ ថាលោកបានចម្លងការច្នៃម៉ូតមកពីគេផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
![ឯម រាម](https://s9.kh1.co/__image/w=650,h=650,q=100/75/75a419ecafa1bd85fac8da7adcf6f15bf97015b7.jpg)
![ឯម រាម](https://s9.kh1.co/__image/w=650,h=813,q=100/01/01956caa6000297950d14260f0aa601508de78c4.jpg)
![មតិយោបល់របស់អ្នកលេងបណ្ដាញសង្គម មកកាន់ ឯម រាម](https://s9.kh1.co/__image/w=598,h=630,q=100/58/5878faff45d90090e209d0b36657752f17d292ab.jpg)
![មតិយោបល់របស់អ្នកលេងបណ្ដាញសង្គម មកកាន់ ឯម រាម](https://s9.kh1.co/__image/w=598,h=630,q=100/1d/1d2c1f488165d45be33395b3ce0c186a301c96d4.jpg)
![មតិយោបល់របស់អ្នកលេងបណ្ដាញសង្គម មកកាន់ ឯម រាម](https://s9.kh1.co/__image/w=598,h=630,q=100/2e/2eb2dedeed9e52a4250d1142ecee4735c0fe4a9b.jpg)
![មតិយោបល់របស់អ្នកលេងបណ្ដាញសង្គម មកកាន់ ឯម រាម](https://s9.kh1.co/__image/w=598,h=630,q=100/12/1276c15fe2866bf1d8f4e4c8318618d844dd91f5.jpg)
![រូបភាព AI តាមលំនាំ របស់ ឯម រាម](https://s9.kh1.co/__image/w=650,h=426,q=100/72/7239503d7e47d278f2c1d5ba424ed6fdae93f654.jpg)
![រូបភាព AI តាមលំនាំ របស់ ឯម រាម](https://s9.kh1.co/__image/w=650,h=426,q=100/90/90d54d3e00b569ee062d9c115cc974b252259c2d.jpg)