មកដឹង បម្រាមដែលហាម មិនឲ្យយកចូល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

//s9.kh1.co/bf/bf9a081cd97d19d929c7a33c39930d526b4c4eaa.jpg
យល់ដឹង

 ០៤-ឧសភា-២០២៣ ១២ល្ងាច · ២ ឆ្នាំមុន

មកដឹង បំរាមជាមួយរបស់ទាំងអស់នេះ ដែលហាមមិនឲ្យយកចូល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។

យល់ដឹង៖ ដំណើរការរាប់ថយក្រោយ គឺនៅសល់ត្រឹមតែរយៈពេលត្រឹមតែ ១ថ្ងៃទៀតតែប៉ុណ្ណោះ និងឈានមកដល់នៅថ្ងៃស្អែកនេះហើយ ដែលឆ្ពោះទៅកាន់ការចាប់ផ្ដើមបើកជាផ្លូវការ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយប្រទេសកម្ពុជា បានទទួលភារកិច្ច ធ្វើម្ចាស់ផ្ទះ ហើយជាថ្ងៃប្រជាជនគ្រប់រូបទាំងក្នុងប្រទេស និងក្រៅប្រទេស ទន្ទឹងរង់ចាំពេលវេលាប្រកួតនេះមកដល់ ដើម្បីចាំទទួលជ័យជំនះ លើមុខមាត់ប្រទេស ទៅតាមប្រភេទកីឡាផ្សេងៗ ដែលនឹងបើកជាផ្លូវការ នៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយរៀបចំឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដំណើររការរាប់ថយក្រោយ សល់រយៈពេល១ថ្ងៃ
ដំណើររការរាប់ថយក្រោយ សល់រយៈពេល១ថ្ងៃ

ជាការពិតណាស់ ងាកមកយល់ដឹង អំពីវត្ថុមួយចំនួន ដែលត្រូវដាក់បំរាម ហាមមិនឲ្យយកចូល ខណៈពេលទៅចូលរួមទស្សនាការប្រកួតកីឡា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលរួមមានដូចជា៖ «មួកសុវត្ថិភាព, ដកទឺកដែក ជ័រ ឬថ្ម, កែវថ្ម, កាមេរ៉ា, កំប៉ុងថ្នាំកក, គ្រឿងញៀន, អាវុធ, ឆ័ត្រ, កាំជ្រួច និងផ្សែងពណ៌, កន្ដ្រៃ, សារធាតុគ្រោះថ្នាក់, ដ្រូន, កំប៉ុង, ដបទឹក, សត្វចិញ្ចឹម, មេក្រូ ឧបករណ៍បំពងសម្លេង»។

ទន្ទឹម គ្នានេះដែរ សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់គ្នា មេត្តាយល់ដឹង​ជាមុន ជៀសវាងមិនបានដឹង រួចយកចូល ក្នុងពេលដែលទៅចូលរួមទស្សនា ការប្រកួតអាស៊ីអាគ្នេយ៍ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដើម្បីការពារសុវត្ថិភាព​ ជាមួយនឹងសណ្ដាប់ធ្នាប់ជាចម្បងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖​

ទិដ្ឋភាពនៅពហុកីឡដ្ឋានជាតិមរតកតេជោ
ទិដ្ឋភាពនៅពហុកីឡដ្ឋានជាតិមរតកតេជោ
ទិដ្ឋភាពនៅពហុកីឡដ្ឋានជាតិមរតកតេជោ
ទិដ្ឋភាពនៅពហុកីឡដ្ឋានជាតិមរតកតេជោ
ទិដ្ឋភាពនៅពហុកីឡដ្ឋានជាតិមរតកតេជោ
ទិដ្ឋភាពនៅពហុកីឡដ្ឋានជាតិមរតកតេជោ
វត្ថុបំរាម
វត្ថុបំរាម
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T