យល់ដឹង៖ ជាការពិតណាស់ នៅក្នុងព្រឹត្តិការណ៍បើក ស៉ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ខ្មែរបានបង្ហាញទៅពិភពលោកអំពី ដើមកំណើតនៃនគរខ្មែរ។ ទន្ទឹមនឹងនោះ កូនខ្មែរត្រូវងាកមកចាប់អារម្មណ៍អំពីប្រវត្តិនៃទឹកដីខ្មែរដំបូង ដើម្បីទុកជាចំណេះដឹងមួយសម្រាប់បង្ហាញទៅដល់កូនខ្មែរជំនាន់ក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រវត្តិសាស្ត្របានអ្នកពំនោលក្នុងព្រឹត្តិការណ៍បើកស៉ីហ្គេមបានពោលថា មានដីគោកតូចមួយបានផុសលេចចេញពីផ្ទៃទឹកសមុត្រ និងត្លោកមួយដើមបានដុសឡើង។ លុះទឹកសមុត្របានស្រកបន្តិចម្ដងៗ ធ្វើឲ្យដីគោករីកធំឡើងៗ រហូតដល់ក្លាយជាកោះមួយឈ្មោះថា កោះគោកត្លោក។
គ្រាមួយ នាងនាគ បុត្រីស្ដេចភុជង្គនាគបានចុះមកកម្សាន្តនៅកោះនោះ ក៏បានជួបព្រះថោង និងបានទទួលយកធ្វើជាស្វាមី។ បំណេះតមក នាងនាគ និង ព្រះថោង ដែលជាបុព្វការីនៃជនជាតិខ្មែរព្រមទាំងកូនចៅ បានរស់នៅលើដីគោកប្រកបដោយជីវជាតិ ដែលមានឈ្មោះថា នគរគោកត្លោក។
លុះតមកទៀត ជនជាតិខ្មែរបានបង្កើតរដ្ឋមួយគឺនគរភ្នំ ដែលចិនហៅថា ហ្វូណន ដែលឋិតនៅលើដីសណ្ដវាលទំនៀបនៃទន្លេមេគង្គក្នុងតំបន់អាស៉ីភាគអាគ្នេយ៍ចន្លោះឥណ្ឌានិងចិន។ អារិយធម៌នគរនៃចក្ខភពខ្មែរប្រកបដោយភាពរីកចម្រើនរុងរឿងដល់កំពូលតាមរយៈសំណង់ស្ថាបតយ្យកម្មធំៗ រួមមាន ប្រព័ន្ធធារាសាស្ត្រ និងប្រាសាទអច្ឆរិយដូចជា ប្រាសាទអង្គវត្ត ប្រាសាទតាព្រហ្ម ប្រាសាទកោះកេរិ៍។
បន្ថែមពីនោះក៏មានសម្បត្តិអរូបិយរបស់ដូនតាខ្មែរ មានដូចជា របាំអប្សរា ល្ខោនខោល ល្ខោនស្បែកធំ និង គុនល្បុកតោ។ល។ មរតកប្រវត្តិសាស្ត្រដ៏មានតម្លៃ មិនត្រឹមតែជាមោទកភាពនៃវប្បធម៌ខ្មែរប៉ុណ្ណោះទេ តែក៏ជាមោទកភាព និង សម្បត្តិបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌអរូបិយនៃមនុស្សជាតិផងដែរ៕
ប្រភព៖ កំណើតនគរខ្មែរ