កម្សាន្ត៖ ក្រោយពីព្រឹត្តិការណ៍បើក ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម បានបញ្ចប់រួចរាល់ មហាជនដែលលេងបណ្ដាញសង្គមនាំគ្នាចាប់អារម្មណ៍ទៅលើសម្រស់របស់តួអង្គព្រះថោង ដែលសម្ដែងដោយនារីរបាំម្នាក់ដែលមានគណនី Instagram ឈ្មោះថា Kon Ant។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មិនតែប៉ុណ្ណោះ មហាជនក៏បានសរសើរមិនដាច់ពីមាត់អំពីទេពកោសល្យនៃការរាំរបាំជាតួអង្គ ព្រះថោង របស់នាង បានយ៉ាងល្អឥតខ្ចោះនៅក្នុងថ្ងៃនៃមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ ជាពិសេស នារីរូបនេះ មិនត្រឹមតែមានសមត្ថភាពរាំរបាំបានគ្រប់ទម្រង់នោះទេ នាងថែមទាំងមានសម្រស់ស្រស់ស្អាតផងដែរ។

លើសពីនោះ Kon Ant ក៏ជាតួអង្គទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ដែលអង្គុយលើក្បួនដង្ហែក្នុងព្រឹត្តិការណ៍សង្ក្រាន្ត ខេត្តសៀមរាម កាលពីពេលកន្លងទៅនេះ។ ងាកមកវិញ នារីរបាំខ្មែររូបនេះ បានបញ្ចេញសមត្ថភាពក្នុងព្រឹត្តិការណ៍ធំៗបានលះបង់ កម្លាំងកាយ កម្លាំងចិត្តដើម្បីមុខមាត់ខ្មែរ៕
វីដេអូ៖ Kon Ant



