កម្សាន្ដ៖ ជឿជាក់ថា មហាជនមួយចំនួនធំ អ្នកនិយមប្រើប្រាស់គ្រប់បណ្ដាញសង្គម ក៏ដូចជាញាតិញោម ពុទ្ធបរិស័ទ ប្រាកដជាបានស្គាល់រួចមកហើយ អំពីកិត្តិនាមដ៏ល្បីល្បាញរបស់ លោកម្ចាស់គ្រូ ២ព្រះអង្គគឺ លោកម្ចាស់គ្រូ សាន សុជា និងលោកម្ចាស់គ្រូមហា ហ៊ុំ សុទ្ធា ដែលជាលោកម្ចាស់គ្រូ ពោរពេញទៅដោយ ចំណេះដឹងខ្ពង់ខ្ពស់ រៀនចេះចាំគ្រប់ពាក្យបាលី សំស្រ្កឹត ភាសាបរទេស ជាមួយព្រះធម៌ទេសនា ហើយថែមទាំងបានយកមកចែករំលែក អប់រំ កែប្រែចិត្ត ដល់សិស្សានុសិស្ស នៅក្នុងសាលារៀន ក៏ដូចជាតាមរយៈបណ្ដាញសង្គមផ្សេងៗ ទៅដល់ញោមញាតិ ទាំងក្មេងចាស់ ប្រុសស្រីទាំងអស់ ឲ្យបានយល់ បានដឹង ដើម្បីតម្រង់ផ្លូវល្អ ដែលមានជីវិតរស់នៅក្នុងសង្គម នៅក្នុងផ្លូវព្រះពុទ្ធសាសនានេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង តែអ្វីដែលគួរជាទីសោកស្ដាយនោះគឺ លោកម្ចាស់គ្រូទាំងពីរព្រះអង្គ បានសម្រេចចិត្ត លាចាកសិក្ខាបទ ព្រោះអស់និស្ស័យ បម្រើនៅក្នុងព្រះពុទ្ធសាសនាតទៅទៀត ក្រោយចូលខ្លួនបម្រើក្នុងផ្លូវព្រះពុទ្ធសាសនា អស់រយៈពេលអស់ជាច្រើនព្រះវស្សា កន្លងមក ពោលលោកម្ចាស់គ្រូ សាន សុជា បានចាកសិក្ខាបទ ក្លាយជាគ្រហស្ថ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅឯប្រទេសអូស្រ្ដាលី ក្រោយបួសជាបព្វជិត អស់រយៈពេលជាង៣០ព្រះវស្សា រីឯលោកម្ចាស់គ្រូមហា ហ៊ុំ សុទ្ធា បានចាកសិក្ខាបទ ក្លាយជាគ្រហស្ថ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ដោយខុសត្រូវគ្នារយៈពេលមួយថ្ងៃ ជាមួយព្រះអង្គ សាន សុជា នៅប្រទេសកម្ពុជា ក្រោយបួសជាបព្វជិត អស់រយៈពេល ២៦វស្សា។
លើសពីនេះ គ្រប់ញោមញាតិ ពុទ្ធបរិស័ទទាំងអស់ មានតែពាក្យសោកស្ដាយ ព្រោះលែងបានស្ដាប់រាល់ធម៌ទេសនា អប់រំចិត្ត ជាមួយចំណេះដឹងផ្សេងៗ បើទោះជាបែបនេះក្ដី ក៏ពុទ្ធបរិស័ទនៅតែគោរព ដូចដើមរាល់ព្រះធម៌ដែលលោកបានសម្ដែង ដើម្បីអប់រំទៅដល់ញាតិញោម និងថែមទាំងប្រគេនពរ ដល់ព្រះអង្គទាំងពីរ ឲ្យទទួលបានជោគជ័យ នៅលើមាគ៌ាថ្មី នៃដំណើរជីវិតជាគ្រហស្ថ របស់ព្រះអង្គទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖