ពង្រឹងពិន្ទុឥណទានហិរញ្ញវត្ថុរបស់អ្នក ជាមួយប័ណ្ណឥណទានធនាគារ ស្ថាបនា!

//s9.kh1.co/3d/3db5936d8410c133ac0a782990fdc9fbc44f60da.jpg
សង្គម

 ០១-មិថុនា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

ធនាគារ ស្ថាបនា ត្រូវបានគេស្គាល់ថា ជាធនាគារឈានមុខគេក្នុងប្រទេសកម្ពុជា ផ្តល់ជូននូវប័ណ្ណឥណទានជាច្រើនប្រភេទ។

ភ្នំពេញ៖ ធនាគារ ស្ថាបនា ត្រូវបានគេស្គាល់ថា ជាធនាគារឈានមុខគេក្នុងប្រទេសកម្ពុជា ផ្តល់ជូននូវប័ណ្ណឥណទានជាច្រើនប្រភេទដូចជា៖ ប័ណ្ណឥណទានវីសា ស្ថាបនា​ (Classic) ប័ណ្ណឥណទានវីសា ស្ថាបនា​ (Gold) និងប័ណ្ណឥណទានវីសា ស្ថាបនា​ (Platinum)និងប័ណ្ណឥណទាននារី ស្ថាបនា។ ដូច្នេះការស្នើសុំប្រើប្រាស់ ប័ណ្ណឥណទានណាមួយរបស់ ធនាគា ស្ថាបនា គឺជាជម្រើសដ៏ល្អមួយក្នុងការពង្រឹង ឬបង្កើតពិន្ទុឥណទានរបស់អ្នកឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិន្ទុឥណទានអាចបង្ហាញពីលទ្ធភាពរបស់អតិថិជនម្នាក់ក្នុងការខ្ចីប្រាក់ និងសងប្រាក់ត្រឡប់ដោយការទទួលខុសត្រូវ។ ពិន្ទុឥណទានផ្តោតទៅលើចំនុចសំខាន់ៗនៃរបាយការណ៍ឥណទានរបស់បុគ្គលម្នាក់ៗដូចជា​ការ​សង​ត្រឡប់​ទាន់ពេល​វេលា និងប្រវត្តិឥណទានចំនួនទឹកប្រាក់ដែលអ្នកប្រើប្រាស់ និងទឹកប្រាក់​ក​ម្ចី​ដែល​អ្នក​នៅ​មាន​ជាមួយ​គ្រឹះស្ថាន​ឬ​ធនាគារ​ណាមួយ ដើម្បីបង្ហាញពីលទ្ធភាពដែលអាចសងប្រាក់ត្រលប់មកវិញ។ ការមានកំណត់ត្រាទូទាត់ទាន់ពេលវេលា គឺជាការពង្រឹងពិន្ទុឥណទានដ៏ល្អ។ ការមានពិន្ទុឥណទានខ្ពស់ជួយឱ្យអ្នកស្នើសុំឥណទាន ឥណទានគេហដ្ឋាន និងប័ណ្ណឥណទានផ្សេងៗបានយ៉ាងងាយស្រួល។

លើសពីនេះ​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អាច​ធ្វើការវាយ​តម្លៃនៃការផ្តល់ឥណទានប្រកបដោយភាពត្រឹមត្រូវដោយផ្អែកលើពិន្ទុឥណទានរបស់អ្នក។ការប្រើប្រាស់ប័ណ្ណឥណទានមានឥទ្ធិពលដោយផ្ទាល់ទៅលើពិន្ទុឥណទានរបស់អ្នក។ ដូច្នេះការទទួលបានប័ណ្ណឥណទាន និងប្រើប្រាស់វាជាប្រចាំប្រកបដោយទំនួលខុសត្រូវ គឺជាវិធីសាស្រ្តមួយដ៏លឿន និងមានប្រសិទ្ធភាពបំផុតក្នុងការបង្កើនឥណទានរបស់អ្នក។ ប័ណ្ណឥណទាន វីសា របស់យើងត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាទំនើបជាមួយនឹងបន្ទះឈីបដែលអាចធ្វើការទូទាត់ប្រកបដោយសុវត្ថិភាព និងងាយស្រួល។

https://s9.kh1.co/__image/w=650,h=437,q=100/34/34330ee3b263cd6c61090e2be68084a4eb99c49a.png

អតិថិជនអាចធ្វើការទូទាត់តាមអ៉ីធើណេត ឬតាមរយៈម៉ាស៊ីនឆូតប័ណ្ណ និងអាចដកសាច់ប្រាក់ពីម៉ាស៊ីន អេធីអឹម បានទូទាំងពិភពលោក ដែលមានដាក់ស្លាកសញ្ញា វីសា។ លើសពីនេះ អតិថិជនអាចរីករាយក្នុងការចំណាយ និងទូទាត់នៅពេលក្រោយ ដោយមិនគិតការប្រាក់រហូតដល់ 45 ថ្ងៃ។ តាមរយៈ ស្ថាបនា ម៉ូបាល អតិថិជនអាចពិនិត្យមើលទឹកប្រាក់កំណត់នៃប័ណ្ណឥណទានរបស់ខ្លួន និងធ្វើការទូទាត់ត្រលប់មកវិញបានយ៉ាងរហ័ស និងងាយស្រួល។

សម្រាប់អតិថិជនស្ត្រីដែលចង់បង្កើនពិន្ទុឥណទានរបស់ខ្លួន យើងខ្ញុំសូមណែនាំប័ណ្ណឥណទាន ស្ថាបនា នារី ដែលរចនាឡើងជាពិសេសសម្រាប់ស្រ្តី និងការផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើន។ សូមអញ្ជើញទៅកាន់សាខាធនាគារ ស្ថាបនា ណាមួយដើម្បីស្វែងយល់បន្ថែមអំពីប័ណ្ណឥណទានរបស់យើង និងការផ្តល់ជូនពិសេសៗបន្ថែមទៀត។ អតិថិជនថ្មីដែលប្រើប្រាស់ប័ណ្ណឥណទានធនាគារ ស្ថាបនា នឹងទទួលបានការលើកលែងកម្រៃសេវាប្រចាំឆ្នាំសម្រាប់1ឆ្នាំដំបូង​ និងអាចរីករាយនឹងការទទួលបានប្រាក់ត្រឡប់មកវិញ 5% ឬរហូតដល់ 5 ដុល្លារលើប្រតិបត្តិការដំបូង!

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង 4,400 នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង 172 សាខា ស្ថាបនា ព្រីមារណ៍ចំនួន 3 និងម៉ាស៊ីនអេធីអឹមជាង 360។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។ ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន២ “Leadership in Credit Card Issuance 2022”និង “Leadership In Innovation For SME 2022”ពីក្រុមហ៊ុន VISA។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/f1/f1121e492dda21c9f148660c31a3c57f674a4672.jpg

ធនាគារ ស្ថាបនា ដាក់ឱ្យដំណើរការស្ថាបនា ទូទាត់ ដើម្បីជួយដល់វិស័យមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម និងដៃគូពាណិជ្ជករ អាចទទួលការទូទាត់បែបឌីជីថលដោយមិនប្រើសាច់ប្រាក់!

 ៣១-កក្កដា-២០២៣ 
 ២ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/65/65c9fe4b50a3c6abfa8d433a389b3a8ae50678f9.jpg

ធនាគារ ស្ថាបនា ដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ថ្មីជាមួយក្រុមហ៊ុន Thunes ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅក្រៅប្រទេសបានភ្លាមៗតាមរយៈស្ថាបនា ម៉ូបាល ជាមួយនឹងកម្រៃសេវាទាប!

 ១៣-កក្កដា-២០២៣ 
 ៤ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/20/206201490554c6f5e1d0071a6a48f2fb09fb2a06.jpg

ធនាគារ ស្ថាបនា និងក្រុមហ៊ុន ម៉ាស្ទ័រកាត សហការបើកដំណើរការមុខងារ Tap on Phone នៅកម្ពុជា ដើម្បីជួយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ទូទាត់ដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ទដៃ!

 ៣០-ឧសភា-២០២៣ 
 ១២ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T