ធនាគារ ស្ថាបនា ដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ថ្មីជាមួយក្រុមហ៊ុន Thunes ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅក្រៅប្រទេសបានភ្លាមៗតាមរយៈស្ថាបនា ម៉ូបាល ជាមួយនឹងកម្រៃសេវាទាប!

//s9.kh1.co/65/65c9fe4b50a3c6abfa8d433a389b3a8ae50678f9.jpg
សង្គម

 ១៣-កក្កដា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ថ្មីរបស់ខ្លួន ដោយបានចូលរួមសហការជាមួយក្រុមហ៊ុន Thunes។

ភ្នំពេញ៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ថ្មីរបស់ខ្លួន ដោយបានចូលរួមសហការជាមួយក្រុមហ៊ុន Thunes ដើម្បីផ្តល់នូវជម្រើសផ្ទេរប្រាក់ទៅក្រៅប្រទេសបានភ្លាមៗប្រកបដោយភាពឆ្លាតវៃ និងងាយស្រួល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈធនាគារឌីជីថលដ៏ជោគជ័យរបស់ស្ថាបនានឹងជួយជំរុញឱ្យសេវាផ្ទេរប្រាក់ក្រៅប្រទេសមួយនេះអាចពង្រីកសេវាផ្ទេរប្រាក់របស់ខ្លួនទូទាំងពិភពលោក និងផ្តល់ជូនអតិថិជននូវវិធីសាស្រ្តដ៏ងាយស្រួលសម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេស។ សេវាកម្មនេះផងដែរក៏ផ្តល់ជូនអតិថិជន ជាពិសេសសម្រាប់អតិថិជនដែលជាអាជីវករលក់ដុំ​ លក់រាយ និងអ្នកចែកចាយផលិតផល​ និងសេវាកម្មផ្សេងៗនូវបទពិសោធន៍កាន់តែល្អប្រសើរជាមួយនឹងបច្ចេកវិទ្យាទំនើបជាមួួយនឹងការផ្ទេរប្រាក់បែបឌីជីថល។

សូមគូសបញ្ជាក់ផងដែរថា សេវាផ្ទេរប្រាក់ថ្មីនេះនឹងអនុញ្ញាតទាំងអតិថិជនឯកត្តជន និងអាជីវកម្មធ្វើការផ្ទេរប្រាក់បានភ្លាមៗដោយចំណាយត្រឹមតែ ៤ ដុល្លារប៉ុណ្ណោះ និងងាយស្រួលផ្ទេរប្រាក់ទៅកាន់ដៃគូអាជីវកម្ម សិស្សនិស្សិតដែលសិក្សានៅក្រៅប្រទេស ឬ នរណាម្នាក់ដែលត្រូវការប្រាក់បន្ទាន់ខណៈពេលដែលពួកគេធ្វើដំណើរកម្សាន្ត និងព្យាបាលជំងឺនៅក្រៅប្រទេស។

បន្ថែមពីលើនេះផងដែរ សេវាកម្មថ្មីនេះអាចបង្កើនបទពិសោធន៍ល្អៗ និងភាពងាយស្រួលជូនអតិថិជន ព្រោះថាឥឡូវនេះពួកគេអាចធ្វើការផ្ទេរប្រាក់បានរហូតដល់ 10,000 ដុល្លារក្នុងមួយថ្ងៃ តាមរយៈកម្មវិធីធនាគារចល័ត ស្ថាបនា ម៉ូបាល ដែលទើបតែទទួលបានពានរង្វាន់ឆ្នើម ដែលអនុញ្ញាឱ្យអតិថិជនធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទៅក្រៅប្រទេសដូចជា ប្រទេសជប៉ុន សិង្ហបុរី ថៃ វៀតណាម ហុងកុង ម៉ាឡេស៊ី លុចសំបួ អង់គ្លេស អូស្ត្រាលី កាណាដា បារាំង ហ្វីលីពីន ឥណ្ឌូនេស៊ី កូឡុំប៊ី និងកូរ៉េខាងត្បូង។លើសពីនេះ អ្នកទទួលប្រាក់អាចធ្វើការដកប្រាក់បានតាមរយៈគណនីធនាគារ Mobile Wallet និងអាចដកជាសាច់ប្រាក់ក៏បានជាមួយនឹងរូបិយប័ណ្ណជាង ១០ប្រភេទ។ ទាញយក ស្ថាបនា ម៉ូបាល ឥលូវនេះ ដើម្បីទទួលបានបទពិសោធន៍ផ្ទេរប្រាក់ក្រៅ។

https://s9.kh1.co/__image/w=650,h=407,q=100/ac/ac0603e61294bf693f427f9cdbe72cfed3518d30.jpg

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង 4,400 នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង 172 សាខា ស្ថាបនា ព្រីមារណ៍ចំនួន 3 និងម៉ាស៊ីនអេធីអឹមជាង 360។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងវីសា ម៉ាស្ទ័រកាត Western UnionThunesហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។ ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ2022 និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន2 “Leadership in Credit Card Issuance 2022”និង “Leadership In Innovation For SME 2022”ពីក្រុមហ៊ុន VISA។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/f1/f1121e492dda21c9f148660c31a3c57f674a4672.jpg

ធនាគារ ស្ថាបនា ដាក់ឱ្យដំណើរការស្ថាបនា ទូទាត់ ដើម្បីជួយដល់វិស័យមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម និងដៃគូពាណិជ្ជករ អាចទទួលការទូទាត់បែបឌីជីថលដោយមិនប្រើសាច់ប្រាក់!

 ៣១-កក្កដា-២០២៣ 
 ២ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/20/206201490554c6f5e1d0071a6a48f2fb09fb2a06.jpg

ធនាគារ ស្ថាបនា និងក្រុមហ៊ុន ម៉ាស្ទ័រកាត សហការបើកដំណើរការមុខងារ Tap on Phone នៅកម្ពុជា ដើម្បីជួយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ទូទាត់ដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ទដៃ!

 ៣០-ឧសភា-២០២៣ 
 ១២ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T