ភ្នំពេញ៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេក្នុងប្រទេសកម្ពុជា ផ្តល់ជូនអតិថិជននូវប័ណ្ណឥណទានដែលផ្តល់នូវភាពងាយស្រួល សុវត្ថិភាព និងភាពបត់បែនក្នុងការគ្រប់គ្រងការចំណាយប្រចាំថ្ងៃបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសជួយសម្រេចគោលដៅហិរញ្ញវត្ថុ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងលក្ខណៈពិសេស និងអត្ថប្រយោជន៍ដ៏គួរឱ្យទាក់ទាញជាច្រើនផ្សេងទៀតនៅលើទីផ្សារ ប័ណ្ណឥណទាន ស្ថាបនា ក៏ផ្តោតលើការជួយអតិថិជនលើផ្នែកហិរញ្ញវត្ថុជាមួយនឹងមុខងារសំខាន់ៗដូចខាងក្រោម៖
១) កម្មវិធីប័ណ្ណឥណទានដែលមានលក្ខណៈប្រកួតប្រជែង៖ អត្រាការប្រាក់ទាប និងមានការផ្តល់រង្វាន់ជាច្រើនទៀតសម្រាប់អតិថិជន។ អតិថិជនអាចរីករាយជាមួយនឹងការប្រើប្រាស់ប័ណ្ណឥណទានដោយឥតគិតថ្លៃសេវាប្រចាំឆ្នាំ ទទួលបាន1% នៃប្រាក់ត្រឡប់មកវិញគ្មានដែនកំណត់ រង្វាន់ជាសាច់ប្រាក់ 5% និងការផ្តល់ជូនពិសេសផ្សេងៗទៀត។ អតិថិជនប្រើប្រាស់ប័ណ្ណ Gold Card និង Platinum Card អាចរីករាយនឹងការចូលប្រើប្រាស់បន្ទប់ទទួលភ្ញៀវពិសេសនៅតាមអាកាសយានដ្ឋានទូទាំងពិភពលោកដោយឥតគិតថ្លៃ និងការធានារ៉ាប់រងការធ្វើដំណើរទូទាំងពិភពលោក។ អតិថិជនថ្មី និងចាស់ទាំងអស់ដែលមានប្រាក់ចំណូលចាប់ពី 250 ដុល្លារឡើងទៅ អាចដាក់ពាក្យស្នើសុំប្រើប្រាស់ប័ណ្ណឥណទាន ស្ថាបនា បានយ៉ាងងាយស្រួល។ លើសពីនេះទៅទៀតដំណើរការនៃការដាក់ពាក្យស្នើសុំ គឺមានភាពសាមញ្ញ និងរហ័សជាមួយនឹងឯកសារងាយងាយ។
២) បច្ចេកវិទ្យា Contactless៖ ប័ណ្ណឥណទាន ស្ថាបនា ប្រើប្រាស់បច្ចេកវិទ្យា contactless ដ៏ទំនើប ដែលអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការហិរញ្ញវត្ថុដោយរលូន និងមានសុវត្ថិភាពខ្ពស់។ ដូច្នេះអតិថិជនលែងលំបាកក្នុងការយកសាច់ប្រាក់តាមខ្លួន ឬឆូតប័ណ្ណនៅលើម៉ាស៊ីន។
៣) ពង្រឹងសុវត្ថិភាព៖ យើងផ្តោតសំខាន់លើសុវត្ថិភាពព័ត៌មានហិរញ្ញវត្ថុរបស់អតិថិជនរបស់យើង។ ប័ណ្ណឥណទាន ស្ថាបនា ភ្ជាប់ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ ដោយជូនដំណឹងអំពីប្រតិបត្តិការហិរញ្ញវត្ថុភ្លាមៗ ការការពារបន្ទះឈីប EMV និងការត្រួតពិនិត្យការក្លែងបន្លំ 24/7 ដែលផ្តល់នូវសុវត្ថិភាពខ្ពស់រាល់ពេលធ្វើប្រតិបត្តិការតាមរយៈប័ណ្ណឥណទាន ស្ថាបនា។
៤) ជម្រើសនៃការទូទាត់សងមានភាពបត់បែន៖ ធនាគារយល់ច្បាស់ពីស្ថានភាពហិរញ្ញវត្ថុដែលអាចមានការផ្លាស់ប្តូរ។ ហើយនេះគឺជាមូលហេតុដែលយើងផ្តល់ជូននូវផែនការទូទាត់សងដែលមានភាពបត់បែនតាមតម្រូវការរបស់អតិថិជន។ អតិថិជនអាចប្រើប្រាស់ប័ណ្ណឥណទានមួយនេះទិញអីវ៉ាន់ ឬចំណាយផ្សេងៗ ដោយធ្វើការសងត្រលប់មកវិញនៅពេលក្រោយដោយគ្មានការប្រាក់ក្នុងរយៈពេល 45 ថ្ងៃ។ ពិសេសជាងនេះទៅទៀតអតិថិជនមានជម្រើសក្នុងការសងទូទាត់ដោយអាចធ្វើការទូទាត់ត្រលប់នៅចំនួនទឹកប្រាក់ពេញ ឬជាដំណាក់កាល ដែលធានាបានថាអតិថិជនអាចធ្វើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបានយ៉ាងល្អ។
៥) ធ្វើការទូទាត់បានទូទាំងពិភពលោក៖ មិនថាអ្នកធ្វើដំណើរទៅក្រៅប្រទេស ឬទិញទំនិញតាមអ៉ីនធឺណេត លោកអ្នកអាចប្រើប្រាស់ប័ណ្ណឥណទាន ស្ថាបនា ក្នុងការទូទាត់បានគ្រប់កន្លែង។ តាមរយៈប័ណ្ណមួយនេះ លោកអ្នកអាចធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងមិនបារម្ភពីការប្តូររូបិយប័ណ្ណទៅតាមប្រទេសនីមួយៗ។
អំពីធនាគារ ស្ថាបនាធនាគារ
ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង 4,400 នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង 172 សាខា ស្ថាបនា ព្រីមារណ៍ចំនួន 3 និងម៉ាស៊ីនអេធីអឹមជាង 360។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងវីសា ម៉ាស្ទ័រកាត Western Union Thunes ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។
ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា៖ វីង ផាយផេ ទ្រូម៉ាន់នី លីហួរ វេលុយ អ៉ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀត ដល់អតិថិជនរបស់យើង។
ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ2022 និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។
បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន2 “Leadership in Credit Card Issuance 2022” និង “Leadership In Innovation For SME 2022” ពីក្រុមហ៊ុន VISA។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ៕