ធនាគារ ស្ថាបនា ដាក់ឱ្យដំណើរការស្ថាបនា ទូទាត់ ដើម្បីជួយដល់វិស័យមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម និងដៃគូពាណិជ្ជករ អាចទទួលការទូទាត់បែបឌីជីថលដោយមិនប្រើសាច់ប្រាក់!

//s9.kh1.co/f1/f1121e492dda21c9f148660c31a3c57f674a4672.jpg
សង្គម

 ៣១-កក្កដា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

វិស័យមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម និងដៃគូពាណិជ្ជករអាចទទួលការទូទាត់តាមរយៈប័ណ្ណ និងQR កូដ តាមការប្រើប្រាស់ ស្ថាបនា ទូទាត់ ជាមួយទូរសព្ទស្មាតហ្វូន។

ភ្នំពេញ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាកម្មថ្មីបំផុតរបស់ខ្លួនគឺ ស្ថាបនា ទូទាត់ ដើម្បីជួយគ្រាំទ្រគ្រប់អាជីវកម្ម និងពាណិជ្ជករទាំងអស់ក្នុងការទទួលយកការទូទាត់ដោយគ្មានសាច់ប្រាក់តាមរយៈការប្រើប្រាស់ទូរសព្ទស្មាតហ្វូន។ ស្ថាបនា ទូទាត់ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីផ្តល់ដំណោះស្រាយទទួលយកការទូទាត់ដ៏ល្អសម្រាប់អាជីវកម្ម និងពាណិជ្ជករ ដើម្បីគ្រប់គ្រងការទូទាត់បានភ្លាមៗបែបឌីជីថលដោយមិនប្រើប្រាស់សាច់ប្រាក់ប្រកបដោយសុវត្ថិភាព និងរហ័ស ជាពិសេសអាចធ្វើការទូទាត់តាមរយៈវិធីសាស្រ្តផ្សេងៗជាច្រើនដូចជា៖ KHQR, Mastercard, Visa, WeChat, Alipay និង Sathapana Rewards។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=389,q=100/6d/6dfce0fc198d1da4eb53713f640c624c33381829.jpg

លោក Fung Kai Jin ប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖

“ស្ថាបនា ទូទាត់ គឺជាសេវាកម្មថ្មីស្រឡាងមួយដែលផ្តល់នូវការផ្លាស់ប្តូរដំណោះស្រាយទូទាត់បែបឌីជីថលឱ្យកាន់តែទំនើប និងងាយស្រួលជាងមុន។ យើងពិតជាមានសេចក្តីរំភើបរីករាយក្នុងការដាក់ចេញនូវដំណោះស្រាយទូទាត់ប្រកបដោយភាពច្នៃប្រឌិតនេះ ដែលសម្រួលដល់ដំណើរការក្នុងការទទួលយកការទូទាត់សម្រាប់អាជីវកម្មគ្រប់ប្រភេទ/ទំហំ ជាពិសេសស័ក្តិសមសម្រាប់ដៃគូពាណិជ្ជករយើង។ បន្ថែមពីលើនេះ ម្ចាស់អាជីវកម្មគ្រប់ធុន និងអាជីវកម្មដែលទើបតែចាប់ផ្តើមលែងមានការព្រួយបារម្ភចំពោះការចំណាយលើប្រព័ន្ធថ្លៃៗ ឬ រៀបចំតម្លើងទៅតាមទីតាំងជាក់ស្តែងទៀតហើយ។ តាមរយៈការប្រើប្រាស់ ស្ថាបនា ទូទាត់ មិនត្រឹមតែផ្តល់ភាពងាយស្រួលប៉ុណ្ណោះទេ តែសេវាកម្មមួយនេះផ្តល់ប្រតិបត្តិការរហ័ស សុវត្ថិភាព និងចំណាយទាបដែលអាចជួយដល់ការពង្រីកអាជីវកម្មរបស់ពួកគេបាន។ ជាមួយស្ថាបនា ទូទាត់ យើងជឿជាក់ថានេះគឺជាឱកាសមួយដ៏ល្អដែលអនុញ្ញាតឱ្យយើងពង្រីកការគាំទ្រ និងជួយដល់ដៃគូពាណិជ្ជករជាពិសេសវិស័យមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែទូលំទូលាយ។”

លោកបានបន្ថែមទៀតថា៖

“នៅធនាគារ ស្ថាបនា យើងផ្តោតសំខាន់ក្នុងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះជូនអតិថិជន និងប្រជាជនកម្ពុជាជាមួយនឹងប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល ខណៈពេលដែលផលិតផល និងសេវាកម្មធនាគា យើងនឹងបន្តគាំទ្រដល់ពាណិជ្ជករ ដើម្បីជំរុញដល់ការពង្រីកអាជីវកម្ម និងគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់។”

https://s9.kh1.co/__image/w=650,h=434,q=100/50/50212e63c00a0d70cc702915729858ad6a8a74ca.jpg

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖

“ថ្ងៃនេះយើងពិតជាមានសេចក្តីរំភើបរីករាយក្នុងការដាក់ឱ្យបើកដំណើរការ ស្ថាបនា ទូទាត់ ជាផ្លូវការ។ គោលដៅចម្បងរបស់ស្ថាបនា ទូទាត់ គឺការជម្រុញឱ្យមានការប្រើប្រាស់ KHQR ដែលពង្រឹងវិធានការសន្តិសុខ និងកាត់បន្ថយករណីក្លែងបន្លំ។ ជាមួយគ្នានេះផងដែរ ស្ថាបនា​ ទូទាត់ អាចជួយដល់ការពង្រីកអាជីវកម្ម ជាពិសេសទទួលបានការទូទាត់ដោយសុវត្ថិភាពដោយមិនចាំបាច់ព្រួយបារម្ភអំពីថ្លៃសេវាប្រើប្រាស់ កម្រៃសេវាប្រតិបត្តិការ និងថ្លៃជួលឧបករណ៍។”

លោកបានបន្ថែមទៀតថា៖

“បន្ថែមពីលើនេះ ស្ថាបនា ទូទាត់ក៏បានដាក់បញ្ចូលប្រព័ន្ធ និងមុខងារថ្មីមួយទៀត Tap on Phone សហការជាមួយ Mastercard ដែលអនុញ្ញាតឱ្យយើងផ្តល់ជម្រើសជាច្រើនជូនពាណិជ្ជករ និង MSMEs នូវបទពិសោធន៍ទូទាត់សម្បូរបែប រហ័ស ភាពងាយស្រួល និងសុវត្ថិភាព។”

https://s9.kh1.co/__image/w=650,h=434,q=100/ac/aca3ca501d1c28961378ae034f9513b4f326a7a1.jpg

លោកស្រី Winnie Wong នាយកគ្រប់គ្រង ក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំនៅប្រទេសវៀតណាម កម្ពុជា និងឡាវ បានមានប្រសាសន៍ថា៖

“ឌីជីថលភាវូបនីយកម្មរបស់សហគ្រាសធុនតូច និងមធ្យម និងការទទួលយកដំណោះស្រាយការទូទាត់តាមបែបឌីជីថលមិនត្រឹមតែផ្តល់នូវការប្រកួតប្រជែកប៉ុណ្ណោះទេ ប៉ុន្តែវាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេវាទូទាត់ដោយមិនប្រើសាច់ប្រាក់ និងការផ្លាស់ប្តូរទៅជាឌីជីថលនៅក្នុងប្រទេស។ ការធានាបានថាមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យមអាចទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យពួកគេអាចឆ្ពោះទៅរកការវិវឌ្ឍនៃឌីជីថល ដែលជាការយកយកចិត្តទុកដាក់ និងជាកត្តាដ៏សំខាន់សម្រាប់ម៉ាស្ទ័រកាត និងធនាគារ ស្ថាបនា។ ការណែនាំបច្ចេកវិទ្យា Tap on Phone តាមរយៈស្ថាបនា ទូទាត់ យើងជឿជាក់ថានឹងជួយដល់វិស័យមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យមចំនួន ២០០.០០០ កន្លែងដែលជាដៃគូ និងអតិថិជនរបស់ធនាគារ ស្ថាបនា និងឆ្លើយតបទៅតាមតម្រូវការអតិថិជន និងផ្តល់នូវជម្រើសទូទាត់ជាច្រើនប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់។”

https://s9.kh1.co/__image/w=650,h=434,q=100/e7/e708e54612929d6d02e6ed3e12b896f583bca16a.jpg

លោកស្រីបានមានប្រសាសន៍ទៀតថា៖

“បច្ចេកវិទ្យា Tap on Phone នឹងផ្តល់នូវសេវាទទួលការទូទាត់ដោយមិនប្រើសាច់ប្រាក់ឱ្យកាន់តែមានភាពងាយស្រួល និងទូលំទូលាយសម្រាប់មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម ដើម្បីជួយពួកគេឱ្យទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធសេដ្ឋកិច្ចឌីជីថល ហើយក៏ជាផ្នែកមួយនៃការប្តេជ្ញាចិត្តជាសាកលរបស់ក្រុមហ៊ុន ម៉ាស្ទ័រកាត ក្នុងការនាំមនុស្សសរុបចំនួន ១ ពាន់លាននាក់ និងអាជីវកម្មខ្នាតមីក្រូ និងតូចចំនួន ៥០ លានកន្លែង និងក្រុមហ៊ុន ចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចឌីជីថលឱ្យបាននៅត្រឹមឆ្នាំ២០២៥ ខាងមុខនេះ។"

លក្ខណៈពិសេសនៃស្ថាបនា ទូទាត់៖

1. គ្រប់គ្រងហាងជាច្រើនដោយងាយស្រួល​៖ គ្រប់គ្រងដំណើរការលក់អាជីវកម្មច្រើនសាខារបស់អ្នកដោយចាត់ចែងអ្នកគិតលុយនៅហាងផ្សេងគ្នា នៅក្នុងកម្មវិធីតែមួយបានគ្រប់ពេលវេលា។

2. ពិនិត្យប្រតិបត្តិការភ្លាមៗ៖  តាមដានប្រតិបត្តិការទូទាត់ភ្លាមៗ។

3. សារជូនដំណឹងអំពីការទូទាត់ភ្លាមៗ៖  ទទួលបានសារជូនដំណឹងពីការទូទាត់ភ្លាមៗតាមកម្មវិធីស្ថាបនា ទូទាត់

4. ទទួលយកការទូទាត់តាមកូដ៖ មុខងារនេះត្រូវបានបង្កើតឡើងដើម្បីទទួលយកការទូទាត់ដោយសុវត្ថិភាពពីកម្មវិធីធនាគារណាមួយដែលមាន KHQR និងWeChat។  សម្រាប់ Alipay និងUPI នឹងមកដល់ក្នុងពេលឆាប់ៗនេះ។

5. ទទួលយកការទូទាត់តាមប័ណ្ណ៖ អនុញ្ញាតឱ្យអាជីវករទទួលការទូទាត់តាមបច្ចេកវិទ្យា contactless ពីម្ចាស់ប័ណ្ណនៅជុំវិញពិភពលោករួមមាន វីសា និងម៉ាស្ទ័រកាត បានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈបច្ចេកវិទ្យាទូទាត់តាមទូរស័ព្ទប្រកបដោយសុវត្ថិភាពខ្ពស់នៅជុំវិញពិភពលោក។

6. TIP មុខងារនេះអនុញ្ញាតឱ្យទទួល Tip។  

7. Clerk ID អាចចាត់ចែងបុគ្គលតាមតួនាទី និងបង្កើតលេខសម្គាល់បុគ្គលិក។

https://s9.kh1.co/__image/w=650,h=448,q=100/55/55ccf8e19638f654f2b467cafbc7d65b21122120.jpg

ដើម្បីប្រើប្រាស់ស្ថាបនា ទូទាត់ លោកអ្នកគ្រាន់តែទាញយក ស្ថាបនា ទូទាត់ ពី App Store ឬ Google Play Store។  បន្ទាប់មក លោកអ្នកអាចចូលទៅប្រើប្រាស់ស្ថាបនា ទូទាត់បានភ្លាមៗ តាមរយៈគណនីធនាគារ ស្ថាបនារបស់លោកអ្នក ហើយលោកអ្នកអាចរីករាយជាមួយនឹងអត្ថប្រយោជន៍ជាច្រើនរបស់ស្ថាបនា ទូទាត់។

https://s9.kh1.co/__image/w=650,h=436,q=100/85/85fb45610ad1de257091069680bab5241517367b.jpg

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://www.sathapana.com.kh/kh/digital-banking/business/sathapana-tutort

 អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង 4,400 នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង 172 សាខា ស្ថាបនា ព្រីមារណ៍ចំនួន 3 និងម៉ាស៊ីនអេធីអឹមជាង 360។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងវីសា ម៉ាស្ទ័រកាត Western Union Thunes ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  

ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។

ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ2022 និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន2 “Leadership in Credit Card Issuance 2022” និង “Leadership In Innovation For SME 2022” ពីក្រុមហ៊ុន VISA។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/65/65c9fe4b50a3c6abfa8d433a389b3a8ae50678f9.jpg

ធនាគារ ស្ថាបនា ដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ថ្មីជាមួយក្រុមហ៊ុន Thunes ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅក្រៅប្រទេសបានភ្លាមៗតាមរយៈស្ថាបនា ម៉ូបាល ជាមួយនឹងកម្រៃសេវាទាប!

 ១៣-កក្កដា-២០២៣ 
 ៤ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/20/206201490554c6f5e1d0071a6a48f2fb09fb2a06.jpg

ធនាគារ ស្ថាបនា និងក្រុមហ៊ុន ម៉ាស្ទ័រកាត សហការបើកដំណើរការមុខងារ Tap on Phone នៅកម្ពុជា ដើម្បីជួយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ទូទាត់ដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ទដៃ!

 ៣០-ឧសភា-២០២៣ 
 ១២ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T