ភ្នំពេញ៖ អាចនិយាយបានថា ចាប់តាំងពីពេលតារាស្រីអ្នកនាង ផន សុផារី រៀបការរួច នាងបានដកឃ្លាពីការងារសិល្បៈ ងាកទៅបង្កើតមុខជំនួញផ្ទទាល់ខ្លួន។ ហើយបើងាកទៅមើល ជីវិតគ្រួសាររបស់នាង ពិតជាមានសុភមង្គល ខណៈមានស្វាមីល្អ ហើយកូនស្រីទាំងពីរឆ្លាត ស្អាតគួរឲ្យក្នាញ់ផងនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត មួយរយៈចុងក្រោយនេះ អ្នកនាង ផន សុផារី តែងតែបង្ហោះវីដេអូពីសកម្មភាពកូនស្រីលើបណ្ដាញសង្គមជានិច្ច។ ហើយកូនស្រីទាំងពីររបស់នាង ក៏ទទួលបានការស្រលាញ់ពីមហាជនយ៉ាងច្រើនកុះករផងដែរ។ ប៉ុន្តែថ្មីៗនេះ គេដឹងថាអ្នកម៉ាក់សម័យថ្មីរូបនេះ កំពុងមានរឿងហួសចិត្តមួយ ស្របពេលគណនីហ្វេសប៊ុកមួយ បានយករូបកូនស្រីពៅខ្លួនទៅបង្ហោះ ហើយថែមទាំងនិយាយប្រមាថអាយុជីវិតនាងទៀត។
ក្នុងនោះដែរ បន្ទាប់ពីបានដឹង និងឃើញគណនីមួយនោះបង្ហោះបែបនេះរួច នាងបានស្វែងរកមុខម្ចាស់គណនីនោះផងដែរ។ មិនតែប៉ុណ្ណោះ មុននេះម្ចាស់គណនីនោះបានតេមកកាន់នាង ដើម្បីចង់ឲ្យអ្នកនាង ផន សុផារី លើកលែងទោសឲ្យខ្លួន ប៉ុន្តែតារារូបនេះមិនព្រមនោះទេ ព្រោះវាជារឿងមួយដែលមិនអាចលើកលែងឲ្យបានជាដាច់ខាត៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖