កម្សាន្ត៖ ជាការពិតណាស់ សមុទ្រគឺជាប្រភពទឹកប្រៃ ដែលជាជម្រកដ៏សំខាន់សម្រាប់សត្វមួយចំណែកទៀតនៅក្នុងពិភពលោក ឬអាចនិយាយបានថា សមុទ្រគឺជាភពមួយរបស់សត្វ។ ដូចដែលយើងបានដឹងស្រាប់ហើយថា សត្វសមុទ្រជាច្រើន ដែលមានទំហំធំៗ ពួកវាមិនសូវបង្ហាញខ្លួនឲ្យមនុស្សបានឃើញទេ ដូចជា ត្រីឆ្លាម ជាដើម ទាល់តែនៅជម្រៅជ្រៅបន្ដិចទើបយើងអាចឃើញពពួកសត្វសមុទ្ររាប់ពាន់ប្រភេទប្លែកៗកំពុងរស់នៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ជម្រៅទឹកសមុទ្រ កាន់តែជ្រៅ ត្រីកាន់តែធំ ដោយកន្លងមកគឺគេបានរកឃើញនៅសត្វសមុទ្រចម្លែកៗ ដែលមានទំហំធំមហិមា ដូចជា សត្វមឹកយក្ស ដែលគេឲ្យឈ្មោះថា Colossal Squid ដែលមានទំហំដល់ទៅ១៤ម៉ែត្រឯណោះ។
មិនតែប៉ុណ្ណោះ អ្នកវិទ្យាសាស្ត្រជឿថា នៅមានសត្វសមុទ្រជាច្រើនប្រភេទទៀត ដែលមានទំហំធំ និងមានអាយុរាប់លានឆ្នាំ ដែលកំពុងរស់នៅក្នុងជម្រៅបាតសមុទ្រដែលគេមិនទាន់រកឃើញ។ ក្រឡេកមកមើលរូបភាពសត្វសមុទ្រយក្សខាងក្រោមនេះ ដែលខ្លះ មានរូបរាងដូចសត្វលើគោក សត្វទឹកសាប ដែលគេប៉ានស្មាន ឬស្រម៉ៃថា អាចនឹងកំពុងរស់នៅក្នុងបាតសមុទ្រ៕
ប្រភព៖ Cris Miedo