ប្រូលី តារាTikTok ចេញមុខបែបនេះ ក្រោយមហាជនរិះគន់ រឿងដៀលអ្នកក្រគ្មានលុយ ទិញធុរេនហូប (មានវីដេអូ)

//s9.kh1.co/09/09361fb44c5c3baf548abc58ace6f08c2a7dce67.jpg
តារា & កម្សាន្ដ

 ២៤-មិថុនា-២០២៣ ៣ល្ងាច · ២ ឆ្នាំមុន

ប្រូលី តារាTikTok ចេញមុខនិយាយបែបនេះ ក្រោយមហាជនរិះគន់ ព្រោងព្រាត រឿងដៀលអ្នកក្រគ្មានលុយ ទិញធុរេនហូប (មានវីដេអូ)។

កម្សាន្ដ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មហាជន និងបងប្អូនអ្នកនិយម លេងបណ្ដាញសង្គម នាំគ្នាហួសចិត្ត ប្រតិកកម្ម និងរិះគន់យ៉ាងខ្លាំងទៅកាន់ ប្រូលី ដែលគេស្គាល់ថា ជាអ្នកលេងបណ្ដាញសង្គមតិចតុក ល្បីឈ្មោះគេស្គាល់ច្រើន ជាមួយពាក្យដែល លោកឧស្សាហ៍​ថតវីដេអូនិយាយពាក្យ (ហេឡូ! កូនប៉ាៗ) នោះឯង ដែលរូបលោកបានចេញវីដេអូ ហូបធុរេន និងបាននិយាយពាក្យ មិនសមរម្យជាច្រើន ជាមួយពាក្យមើលងាយអ្នកស្រែក្រ គ្មានលុយឯណា មកទិញធុរេនហូប ដូចជាអ្នកភ្នំពេញនោះទេ ហើយបើហូបមិនអស់សុខចិត្តយកឲ្យឆ្កែស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រូលី
ប្រូលី

ជាមួយគ្នានេះដែរ វីដេអូនេះ បានធ្វើឲ្យមហាជន អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម នាំគ្នាបញ្ចេញអារម្មណ៍ខឹងសម្បាជាមួយរូបគេយ៉ាងខ្លាំង រួចក៏បានបញ្ចេញមតិព្រោងព្រាត ថែមទាំងបានជេរទៅកាន់ ប្រូលី នោះវិញពេញមួយប្រទេស យ៉ាងចាស់ដៃ មិនសំចៃមាត់ ហើយមហាជនបានចូលទៅខមិនវិញថា៖ អ្នកមានអន់ចរិតមើលងាយអ្នកស្រែ, បើហូបៗទៅ ចាំបាច់អីទៅដៀលអ្នកស្រែ ហើយអ្នកស្រែទៅទាក់ទងអីដែរ ត្រឹមធុរេនប៉ុណ្ណេះនោះ។

ប្រូលី
ប្រូលី

ដោយឡែក ក្រោយពីមហាជនទាំងមូលរិះគន់ និងជេរទៅកាន់រូបគេ ពេញបណ្ដាញសង្គមរួចមក តារាតិចតុក ប្រូលី បានចេញវីដេអូ និយាយបែបនេះ ទៅកាន់បងប្អូនយ៉ាងដូច្នេះថា៖ «សុំទោសមហាជនជាសាធារណៈ ថាខ្លួនទទួលខុស ខ្ញុំដឹងខ្លួនខុសហើយ ចឹងខ្ញុំអត់មានអីទេ មានតែម្រាមដៃ១០​ លើកសុំទោសពុកម៉ែបងប្អូន សង្ឃឹមថាបងប្អូន ឈប់ជេរខ្ញុំបាទទៅ ខ្ញុំដឹងខ្លួនខុសហើយ អ្នកណាក៏ធ្លាប់ធ្វើខុសដែរ តែងតែមានគ្រប់តែគ្នា តែយើងត្រូវតែដឹងខុសបងប្អូន ខ្ញុំដឹងខុសហើយឈប់ខឹងខ្ញុំទៅ»៕

សូមទស្សនារូបភាពនឹងវីដេអូខាងក្រោម៖

ប្រូលី
ប្រូលី
ប្រូលី
ប្រូលី
ប្រូលី
ប្រូលី
ប្រូលី
ប្រូលី
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T