កម្សាន្ត៖ ជឿជាក់ថា មហាជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គម ប្រាកដជាបានស្គាល់ ជូរី ល្អហួស រួចមកហើយ ដែលកុមារីរូបនេះ មានរូបសម្រស់ស្រស់ស្អាត មុខ ស្រដៀងនឹងតារាសម្ដែងថៃ Yaya ហើយនាងក៏មានប្រជាប្រិយភាពខ្លាំងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មិនតែប៉ុណ្ណោះ ល្អហួស បានចូលប្រកួតក្នុងកម្មវិធីបវរកញ្ញាវ័យក្មេង Miss Preteen Cambodia 2023។ តាមរយៈការបញ្ចេញសមត្ថភាពដើរម៉ូត ការប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អ ធ្វើឲ្យនាងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជន ក៏ដូចជាយុវវ័យ។

មិនតែប៉ុណ្ណោះ ក្មេងស្រី ដែលពោរពេញដោយទេពកោសល្យរូបនេះ បានប្រកាសនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា គោលដៅបន្ទាប់របស់ខ្លួនគឺ តារា K-pop។ តើមិត្តៗយល់ថា ល្អហួស អាចសម្រេចគោលបំណងនាងដែរឬទេ បើមានការចូលរួមគាំទ្រពីហ្វេនៗច្រើន៕

