ភ្នំពេញ៖ កាលពីថ្មីៗនេះ គណនី TikTok មួយដែលឈ្មោះថា Somdech Hun Sen ដែលកាន់ដោយបុគ្គលមិនស្គាល់អត្តសញ្ញាណ ត្រូវបានភ្នាក់ងាររបស់សម្ដេចតេជោ ប្រកាសស្វែងរកម្ចាស់ ឲ្យទាក់ទងទៅដើម្បីមានឱកាសបានទទួលការងារជាជំនួយការសម្តេចតេជោ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ គណនី TikTok មួយនេះ ត្រូវបានគេស្គាល់ថា តែងតែបង្ហោះមាតិកាផ្ដោតទៅលើសម្ដេចតេជោ ហ៊ុនសែន ទាំងអស់។ ដោយនៅក្នុងនោះ វីដេអូ នីមួយៗ សុទ្ធតែទទួលបានការទស្សនាយ៉ាងច្រើនមានវីដេអូខ្លះមានដល់ទៅ១លាន View ទៀតផង។
បន្ថែមពីនោះ ម្ចាស់គណនី មិនស្គាល់មុខ រូបនេះ តែងតែផ្សព្វផ្សាយនូវព័ត៌មានអំពីសម្ដេច ក៏ដូចជាកិច្ចការងារផ្សេងៗរបស់សម្ដេច ប្រៀបដូចជាអ្នកសារព័ត៌មានអញ្ចឹងដែរ។ ជាសំណាងដែល ភ្នាក់ងារបានប្រកាសរកបុគ្គលរូបនេះ ដើម្បីទទួលការងារជាជំនួយការសម្តេចតេជោ៕
ប្រភព៖ Duong Dara