ល្អហួស ទម្លាយរឿងនេះ ក្រោយគេរិះគន់ថាខ្លួន មិនឲ្យតម្លៃជាងធ្វើសក់ស្រុកខ្មែរ ទៅយកជាងថៃ

//s9.kh1.co/02/0238899137ffa81163d2c6891d3a846d4c830a07.jpg
តារា & កម្សាន្ដ

 ០៥-កក្កដា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

មិនទុកយូរ! ល្អហួស ឆ្លើយតបទៅវិញបែបនេះ ក្រោយមានគេថាខ្លួន មិនឲ្យតម្លៃជាងធ្វើសក់ក្នុងស្រុកខ្មែរ បែបជាយកជាងមកពីក្រៅប្រទេស។

កម្សាន្ដ៖ ជាការពិតណាស់ កាលពីថ្មីៗនេះ យុវតី ជូរី ល្អហួស ត្រូវបានរងការប្រតិកម្ម ពីសំណាក់អ្នកលេងបណ្ដាញសង្គមមួយចំនួន ជុំវិញរឿងដែលគ្រួសាររបស់នាង បានជួលជាងធ្វើសក់មកពីប្រទេសថៃ ដើម្បីមកតុបតែងសក់ឲ្យនាងនៅក្នុងថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ក្នុងកម្មវិធីប្រកួត Miss Preteen International Cambodia2023 បែបជាត្រូវរងការប្រតិកម្ម យល់ថាយុវតីរូបនេះ និងក្រុមគ្រួសារ មិនឲ្យតម្លៃជាងធ្វើសក់នៅក្នុងស្រុកជាដើម

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការបង្ហោះរបស់ ជូរី ល្អហួស 
ការបង្ហោះរបស់ ជូរី ល្អហួស 

យ៉ាងណាមិញ ក្រោយមានមតិប្រតិកម្មជាច្រើន មកកាន់យុវតីរូបនេះ ពីសំណាក់អ្នកលេងបណ្ដាញសង្គមមួយចំនួននោះរួច ដោយមិនទុកយូរ បេក្ខភាពប្រកួតយុវតី ជូរី ល្អហួស បានចេញមុខបកស្រាយយ៉ាងដូច្នេះ អមជាមួយការបង្ហោះ ភ្ជាប់ជាមួយសំណេរ និងរូបភាពប៉ុន្មានស្លឹករបស់នាង ជាការឆ្លើយតបទៅវិញ កុំឲ្យគេយល់ច្រលំ ថានាងមិនឲ្យតម្លៃជាងក្នុងស្រុក បែបនេះថា៖

«ឆ្លើយតបទៅកាន់ពុកម៉ែបងប្អូនពូមីងមួយចំនួនដែលយល់ច្រលំ ថាខ្ញុំមិនអោយតម្លៃជាងធ្វើសក់ស្រុកខ្មែរ ហើយទៅជួលជាងពីក្រៅប្រទេសមក នេះជាឆាតដែលពូខ្ញុំឆាតទៅកក់ជាងសក់ល្បីៗនៅស្រុកខ្មែរ ប៉ុន្តែពួកគាត់គឺជាប់កក់គេអស់ហើយ មិនអាចធ្វើអោយខ្ញុំបានទេ ចឹងហើយទើបសំរេចចិត្តជួលជាងពីក្រៅប្រទេសមក សូមពុកម៉ែបងប្អូនពូមីងឈប់មានការយល់ច្រលំទៀត នឹងកុំមើលតែមួយជ្រុងគ្រប់យ៉ាងមានហេតុមានផល»។

សម្ដី ជូរី ល្អហួស

សូមទស្សនារូបភាពខាងក្រោម៖

ជូរី ល្អហួស 
ជូរី ល្អហួស 
ជូរី ល្អហួស 
ជូរី ល្អហួស 
ជូរី ល្អហួស 
ជូរី ល្អហួស 
ជូរី ល្អហួស 
ជូរី ល្អហួស 
ជូរី ល្អហួស 
ជូរី ល្អហួស 
ជូរី ល្អហួស 
ជូរី ល្អហួស 
ការបង្ហោះរបស់ ជូរី ល្អហួស 
ការបង្ហោះរបស់ ជូរី ល្អហួស 
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T