កម្សាន្ត៖ Han So Hee គឺជាតារាសម្ដែងស្រីដ៏ល្បីឈ្មោះ នាពេលបច្ចុប្បន្នហើយទោះកាលពីដើមឆ្នាំ២០២៤កន្លងទៅ នាងមានរឿងអាស្រូវជាមួយអតីតមិត្តប្រុសយ៉ាងណា ក៏កេរ្តិ៍ឈ្មោះរបស់នាង នៅតែរក្សាប្រជាប្រិយភាពមិនផ្លាស់ប្ដូរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ So Hee បានចេញមកបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ក្រោយនាងបានលាបពណ៌សក់ទៅជាពណ៌ទង់ដែង ដែលធ្វើឲ្យមើលទៅពិតជាស្រស់ស្អាតនិងប្លែកម្យ៉ាង ពីពេលនាងសក់ខ្មៅ។
នាងបានបង្ហោះរូបភាពនាងប្ដូរពណ៌សក់ថ្មីនេះនៅក្នុងបណ្ដាញសង្គម Instagram ដែលធ្វើឲ្យអ្នកគាំទ្រនាំគ្នាចូលទៅបញ្ចេញមតិសរសើរថា នាងពិតជាស្រស់ស្អាតគ្រប់ទម្រង់គ្រប់ពណ៌សក់ មើលទៅដូចតុក្កតាអ៊ីចឹង ព្រោះតែនាងមានស្បែកសចាំងស្រាប់ ហើយខ្លះទៀតថា ពេលនាងដាក់សក់ពណ៌អ៊ីចឹងទៅ មើលទៅស្អាតបែបឆ្វាចជាងពេលសក់ខ្មៅ ហើយមិនថាមើលពីប្លង់ណាក៏ស្រស់ស្អាតដែរ៕
ប្រភព៖ allkpop