កម្សាន្ត៖ Lisa ដែលជាសមាជិកម្នាក់ពូកែរ៉េបក្នុងក្រុមចម្រៀងនារី BLACKPINK តែងតែទទួលបានការចាប់អារម្មណ៍មិនថានាងឡើងសម្ដែងនៅលើឆាក ឬជីវិតនៅក្រៅឆាកនោះឡើយ ហើយក្រៅពីនោះ នាងក៏ទទួលការងារហូរហែ ក្រៅពីការច្រៀងដូចជាការថតរូបដាក់គ្របទស្សនាវដ្ដីជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ Lisa បានលេចមុខនៅលើគម្របទស្សនាវដ្ដី "V Magazine" លេខទី១៥២ ដែលមានបួនប្លង់ធំៗតាមរដូវកាល គឺរដូវផ្ការីក រដូវក្ដៅ រដូវស្លឹកឈើជ្រុះ និងរដូវរងា ដែលនាងបានថតក្នុងប្លង់ សម្លៀកបំពាក់ ការតុបតែងខ្លួន និងស្ទាយ៍ខុសៗគ្នា។
តែបន្ទាប់ពីបានមើលរូបថតទាំង៤នោះហើយ អ្នកគាំទ្រនាំគ្នាសរសើរថា Lisa ពិតជាស្រស់ស្អាតខ្លាំង គ្រប់ប្លង់ និងមើលទៅប្លែកដោយសារតែស្ទាយ៍លាបពណ៌ក្រែមរបស់នាង ព្រមទាំងការផាត់មុខ និងលេងខ្លួនហើយអ្នកគាំទ្រក៏កត់សម្គាល់ថាសូម្បីពណ៌សក់ក៏ខុសគ្នាដែរ។ យ៉ាងណាមិញ សម្រស់នាងនៅតែមើលទៅលេចធ្លោនិងប្លែកភ្នែក ស្រស់ស្អាតមួយបែបពីរាល់ដង៕
ប្រភព៖ allkpop