កម្សាន្ត៖ ជឿជាក់ថា ប្រិយមិត្តច្បាស់ស្គាល់លោកគ្រូ សាន សុជា ដែលលោកធ្លាប់ជា ភិក្ខុសង្ឃ ដែលបានបួស មានប្រជាប្រិយភាពយ៉ាងខ្លាំង។ បន្ទាប់ពីលោកបានសឹកលាចាកសិក្ខាបទ ថ្មីៗនេះ លោក សាន សុជា បានប្រារព្ធពិធីភ្ជាប់ពាក្យមួយដ៏ប្លែក ធ្វើឲ្យមហាជននៅក្នុងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងនោះ គ្រួសារទាំងសងខាង បានប្រារព្ធពិធីភ្ជាប់ពាក្យឲ្យខាងកូនប្រុសនិងកូនស្រី ទាំងពីរដែលនៅឆ្ងាយមិនអាចធ្វើដំណើរមកបាន តាមរយៈវីដេអូនិយាយឆ្លើយឆ្លង។ បើតាមការឡាយបន្ដផ្ទាល់នៃការធ្វើពិធីមង្គលមួយនេះ យើងឃើញថា លោក សាន សុជា និង កូនក្រមុំ បានរៀបចំពិធីភ្ជាប់ពាក្យ។

រីឯឪពុកម្ដាយនៅស្រុកឯនេះវិញ ក៏បានរៀបចំកម្មវិធីដោយស្របតាមប្រពៃណីគ្រប់សព្វ ដោយមានវត្តមានកូនទាំងពីរតាមរយៈវីដេអូខល Zoom Meeting។ មិនតែប៉ុណ្ណោះ កម្មវិធីបានដំណើរតាមប្រពៃណីធម្មតា កូនកម្លោះកូនក្រមុំ ស្ដាប់អាចារ្យរៀបរាប់ឲ្យពរ តាមរយៈវីដេអូខលនេះផងដែរ៕



សូមទស្សនាវីដេអូខាងក្រោមនេះ៖