កម្សាន្ត៖ ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមបាននាំគ្នាចាប់អារម្មណ៍ជាខ្លាំង ទៅលើ រូបភាព AI ដែលជាស្នាដៃកូនខ្មែរ មិនចាញ់បរទេសនោះទេ។ តាមរយៈរូបភាពទាំងនេះ គេបានបង្ហាញអំពីទិដ្ខភាពទីក្រុងដ៏រីកចម្រើននៃប្រទេសកម្ពុជាកាលពីជំនាន់ជិត១០០ឆ្នាំមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះ យើងឃើញអំពីការស្លៀកពាក់ ការតែងខ្លួន ជារបៀបនៃមនុស្សជំនាន់នោះ ដែលមានភាពរស់រវើក ប្រៀបដូចជាបានផ្ដិតយកសកម្មភាពផ្ទាល់អញ្ចឹង។ មិនតែប៉ុណ្ណោះ ទិដ្ឋភាពទីក្រុងអង្គរវត្ត មានឡាន ម៉ូតូ យន្ដហោះអាគារ និងមនុស្សម្នារ គួរឲ្យទាក់ទាញ។
រីឯម្ចាស់ស្នាដៃ ដែលបានបង្ហោះរូបភាពស្នាដៃ AI របស់ខ្លួនបានបញ្ជាក់ថា ខ្លួនបានប្រើរយៈពេល៥សប្ដាហ៍ ដែលស្មើនឹង៣០០ម៉ោង ដើម្បីបង្កើតសិល្បៈមួយនេះឡើង។ ជាមួយគ្នានោះ រូបភាពទាំងនេះ ពិតជាស័កសមនឹងទទួលបានការកោតសរសើរ និង លើកស្ទួយវិស័យសិល្បៈខ្មែរ ដើម្បីឲ្យ អន្តរជាតិ បានឃើញ បានដឹង និង បានស្គាល់៕