ខ្ទង់ម៉ឺនដុល្លារ! ជើងខ្លាំងរុស្ស៊ី ដែលទើបផ្តួល ផល សោភ័ណ្ឌ ប្រាប់ថាគាត់នឹងព្រមជួប អេអាំមេរីន តាមសំណូមពរ ឱ្យតែហ៊ានចាយថ្លៃតម្លៃខ្លួនគាត់ប៉ុណ្ណេះ

//s9.kh1.co/1c/1cbbffd2bc8c25aa94c19ccd63697cbe6e1fba0d.jpg
កីទ្បា

 ២៣-សីហា-២០២៣ ១ល្ងាច · ២ ឆ្នាំមុន

ជើងខ្លាំងរុស្ស៊ី ដែលទើបផ្តួល ផល សោភ័ណ្ឌ ប្រាប់ថាគាត់នឹងព្រមជួប អេអាំមេរីន តាមសំណូមពរ ឱ្យតែហ៊ានចាយថ្លៃខ្លួនគាត់ប៉ុណ្ណេះ

កម្ពុជា៖ ជើងខ្លាំងរបស់ រុស្ស៊ី កីឡាករ Nabati Kiamran បានទម្លាយពីតម្លៃខ្លួន ដែលគាត់ចង់បាន ក្រោយមានដំណឹងថា លោកគ្រូ អេ ភូថង បានផ្គូរផ្គងចង់ឱ្យកូនប្រុសរបស់គាត់កីឡាករ អេ អាំមេរីនភូថង ជួបគ្នាជាមួយអ្នកប្រដាល់ម្ចាស់ខ្សែក្រវាត់ស្ថាប័ន UFC រូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Nabati Kiamran
កីឡាករ Nabati Kiamran

ថ្មីៗនេះ Kiamran បានធ្វើឱ្យមានការភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីរូបគេផ្តួលជើងខ្លាំងរបស់ កម្ពុជា កីឡាករ ផល សោភ័ណ្ឌ ឱ្យសន្លប់នៅក្នុងទឹកទី ១ ក្រោយចូលក្បាច់នាគវាត់កន្ទុយមួយជើង នៅលើសង្វៀន RCC Fest ក្នុងប្រទេស រុស្ស៊ី។ 

យ៉ាងណាក្តី ក្រោយការបរាជ័យរបស់ ផល សោភ័ណ្ឌ បែបនេះ លោកគ្រូ អេ ភូថងក៏ហាក់មិននៅស្ងៀមនោះដែរ ក្នុងនោះលោកបានបង្ហោះសារនៅលើទំព័រ Facebook ផ្ទាល់ខ្លួន អមជាមួយរូបរបស់ អេ អាំមេរីន និងកីឡាករ រុស្ស៊ីខាងលើថា "ចង់សងសឹកឱ្យរៀមច្បង (តើអាចទេ)" ហើយភ្លាមនោះលោក Tommy Kim ដែលជាស្ថាបនិក IPCC គុនខ្មែរ ក៏បានឆ្លើយតបទៅវិញថា "អាចឱ្យតែកូនរក្សាសុខភាពឱ្យល្អ ហ្វឹកហាត់ឱ្យពេញ អ៊ុំធានាទុកឱ្យ"។

ការបង្ហោះរបស់លោកគ្រូ អេ ភូថង
ការបង្ហោះរបស់លោកគ្រូ អេ ភូថង

បន្ទាប់ពីឃើញការផ្គូរផ្គងជាបន្តបន្ទាប់ កីឡាករ Kiamran ក៏បានឆ្លើយតបទៅវិញដែរ ដោយគាត់បានលើកឡើងថា គាត់គឺព្រមជួបតាមសំណូមពរ ឱ្យតែហ៊ានចាយថ្លៃខ្លួនលើគាត់ចំនួន ៥ ម៉ឺនដុល្លារ។

ដកស្រង់ខ្លឹមសារដើម ដែលបកប្រែជាខមរៈភាសា, Kiamran បានបង្ហោះសារនៅទំព័រ FB របស់ខ្លួន ដោយភ្ជាប់ជាមួយរូបអំពីការបង្ហោះរបស់លោកគ្រូ អេ ភូថង យ៉ាងដូច្នេះថា៖

សួស្តីកម្ពុជា! ខ្ញុំបានឮពីអ្វីដែលអ្នកចង់ឱ្យខ្ញុំប្រកួតជាមួយអ្នកប្រយុទ្ធបន្ទាប់របស់អ្នក? តោះប្រកួតបាន ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ប៉ុន្តែអ្នកត្រូវតែចំណាយតម្លៃខ្លួនមកកាន់ខ្ញុំចំនួន ៥ ម៉ឺនដុល្លារ៕

កីឡាករ Nabati Kiamran
ការបង្ហោះរបស់ កីឡាករ Nabati Kiamran
ការបង្ហោះរបស់ កីឡាករ Nabati Kiamran
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T