បរទេស៖ កាលពីថ្ងៃទី ១៤ ខែកញ្ញានេះ ត្រូវបានឲ្យដឹងថា រដ្ឋសភា នៃប្រទេសមិកស៊ិកកូ បានទម្លាយ សាកសពអេលាន ចំនួន ២ ដែលមានអាយុកាលដល់ទៅ ១០០០ឆ្នាំ ទៅកាន់សាធារណជន ដែលបានបង្កឲ្យមានការផ្ទុះចាប់អារម្មណ៍ ក៏ដូចជាភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់អ្នកនិយមលេងអ៉ីនធឺណែត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈរូបភាពប៉ុន្មានសន្លឹក ដែលគេបានបន្តចែកចាយលើបណ្តាញសង្គម ទៅនឹងរូបភាពដែលបានផ្តិតយកចេញពី វីដេអូរបស់ រដ្ឋសភា នៃប្រទេសមិចស៊ីកូ មានរូបរាងចម្លែក ដែលមានភិនភាគមើលទៅ មានតែម្រាមដៃបី ហើយក៏គ្មានធ្មេញផងដែរ។
យ៉ាងណាមិញ តាមប្រភពដដែលបានបន្តទៀតថា គេបានសិក្សាសមាសភាពហ្សែន DNA របស់ពួកគេ ទោះជាយ៉ាងណា គេមិនទាន់ស្គាល់ ទៅនឹងផ្នែកណាមួយ ដែលមាន ការវិវត្តន៍ នៅលើផែនដី របស់យើងឡើយនោះទេ៕
គេរំលឹកផងដែរថា សាកសពរបស់ពួកគេ ត្រូវបានរកឃើញនៅក្នុងទីក្រុង Cusco នៅក្នុងប្រទេសប៉េរូ ត្រូវបានដាក់បង្ហាញ នៅក្នុងប្រអប់កញ្ចក់ ដោយអ្នកជំនាញ UFO៕
ប្រភព៖ independent.co.uk
សូមទស្សនារូបភាពខាងក្រោម៖