បានការងារល្អនៅ Gucci ហើយបែរជា Showoff ពេក ធ្វើឲ្យខ្លួនត្រូវគេបណ្ដេញចេញភ្លាមៗ(មានវីដេអូ)

//s9.kh1.co/8a/8a6de6c1403758d8fed5b9c4556f2f7237dbcca6.png
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

តារា TikTok​ ស្រីម្នាក់ បានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីនាងបានបង្ហោះវីដេអូ Unboxing សម្លៀកបំពាក់ ដែល Gucci ផ្ដល់ឲ្យនៅក្នុងថ្ងៃចូលធ្វើការដំបូង។

កម្សាន្ត៖ ថ្មីៗនេះ តារា TikTok​ ស្រីម្នាក់ បានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីនាងបានបង្ហោះវីដេអូ Unboxing សម្លៀកបំពាក់ ដែល Gucci ផ្ដល់ឲ្យនៅក្នុងថ្ងៃចូលធ្វើការដំបូង។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះ  នាងត្រូវបានក្រុមហ៊ុនប្រ៊េនមួយនេះ បណ្ដេញចេញភ្លាមៗបន្ទាប់ពីឃើញវីដេអូរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Gucci 
 Gucci 

នៅក្នុងនោះផងដែរ Melanie Moradi ដែលជាអតីតបុគ្គលិកនៅ Gucci រូបនេះ បានទម្លាយឲ្យដឹងថា តាមពិតគេមិនមែនបណ្ដេញនាងដោយសារតែវីដេអូនោះទេ តែគឺមកពីខេបសិនទៅវិញទេ។ ជាមួយគ្នានេះ នាងបានសរសេរខេបសិនថា Should I keep the bag and ghost. ដែលចង់បានន័យថា នាងគួរតែទុកកាបូបទាំងនេះ ហើយឈប់ធ្វើការ។

 Gucci 
 Gucci 

ម៉្យាងទៀត នារីរូបនេះ បានប្រាប់ទៀតថា HR បាននិយាយទៅកាន់ខ្លួនថា អត្ថន័យនៃវីដេអូនោះ មិនមានផលល្អទៅដល់ Gucci នោះទេ។ គួរបញ្ជាក់ផងដែរថា នៅក្នុងច្បាប់ការងារនៅទីនោះ​ អនុញ្ញាតឲ្យបុគ្គលិកបង្ហោះអំពីផលិតផលរបស់ Gucci នៅក្នុងលក្ខខណ្ឌដែលមិនធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រ៊េន។

 Gucci 
 Gucci 

លើសពីនោះផងដែរ ប្រភពពីបរទេសបានឲ្យដឹងថា Melanie Moradi ដែលជាបុគ្គលិកត្រូវគេបណ្ដេញចេញនោះ ត្រូវបានគេដកហូតផលិតផល Gucci វិញ ដែលក្នុងនោះមានដូចជា អាវពណ៌បៃតងចាស់ចំនួន៣ អាវធំ២ ស្បែកជើង និងគ្រឿង Accessories មួយចំនួនទៀត៕

 Melanie Moradi
 Melanie Moradi
 Melanie Moradi
 Melanie Moradi

ប្រភព៖ yahoo!finance

@moradi.mp4 Should I just keep the bag and ghost #gucci ♬ Gucci Gang - Lil Pump
វីដេអូ
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T