ត្រៀមអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ្តិ៍ ដែលនឹង ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

//s9.kh1.co/3e/3e26a7eb5733c1a3710d2f210ed66b3e79cf908e.png
សង្គម

 ១៧-កញ្ញា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ប្រាសាទកោះកេរ្តិ៍ ដែនឹងត្រូវបានអង្គការយូនីស្កូ ពិនិត្យនិងត្រៀមដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កត់ត្រាជាប្រវត្តិសាស្ត្រ។

ខេត្តព្រះវិហារ៖ ជារឿងដ៏គួរឲ្យរំភើបដល់កូនខ្មែរ ដែលរមណីយដ្ឋានបុរាណវិទ្យា ប្រាសាទកោះកេរ្តិ៍ នឹងត្រូវបានអង្គការយូនីស្កូ ត្រៀមពិនិត្យ ដើម្បីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ។ ប្រាសាទកោះកេរ្តិ៍ មានទីតាំងស្ថិតនៅ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណជា ១០០គីឡូម៉ែត្រ ពីក្រុងសៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រាសាទកោះកេរ្តិ៍
ប្រាសាទកោះកេរ្តិ៍

ជាចំណេះដឹងដែលកូនខ្មែរគួរដឹងនោះ ប្រាសាទកោះកេរ្តិ៍ បានកសាងឡើងក្នុងរជ្ជកាល ព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែប ព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីត រាជធានីកោះកេរិ៍្ដ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។  

ប្រាសាទកោះកេរ្តិ៍
ប្រាសាទកោះកេរ្តិ៍

មិនតែប៉ុណ្ណោះ ប្រាសាទកោះកេរ្តិ៍  គឺជាទីតាំងរាជធានីចាស់បុរាណខ្មែរ ដែលមានអាយុកាលជាង១០០០ឆ្នាំ​ ដែលនៅតែមានភាពរឹងមាំ អាចឲ្យភ្ញៀវទេចរណ៍ឡើងទៅទស្សនាកម្សាន្តដល់លើកំពូលប្រាសាទ។ មកដល់ថ្ងៃនេះ ប្រាសាទកោះកេរ្តិ៍ នឹងត្រូវបានបានដាក់បញ្ចូលជាសម្បត្តិមនុស្សជាតិ ដោយអង្គការពិភពលោក UNESCO ដែលគេពិនិត្យនៅរសៀលនេះ៕

ប្រាសាទកោះកេរ្តិ៍
ប្រាសាទកោះកេរ្តិ៍

ប្រភព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប Siem Reap Provincial Tourism Department

ប្រាសាទកោះកេរ្តិ៍
ប្រាសាទកោះកេរ្តិ៍
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T