កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងសញ្ជាតិថៃ Lisa ដែលជាសមាជិកក្រុម Blackpink បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើបទចម្រៀង Money ដែលជាប់កំណត់ត្រាពិភពលោក Guinness World Record។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ បទមួយនេះ ទទួលបានអ្នកស្ដាប់នៅក្នុងកម្មវិធី Sportify រហូតទៅដល់១ពាន់លានដង ដែលធ្វើឲ្យ Lisa ក្លាយជាតារាចម្រៀងទោលក្នុងវិស័យ K-pop ដំបូងគេ ដែលទទួលបានការស្ដាប់ច្រើនយ៉ាងនេះ។ មិនតែប៉ុណ្ណោះ នេះមិនមែនជាលើកទី១ទេ ដែលតារាស្រីរូបនេះ ទទួលបានកំណត់ត្រាពិភពលោកបែបនេះ។
បន្ថែមពីនោះ Lisa ធ្លាប់ជាប់កំណត់ត្រា ដែលជាតារាចម្រៀងទោល K-pop ដំបូងគេ ដែលឈ្នះពានរង្វាន់នៅក្នុងកម្មវិធី MTV Video Music Awards ដែលជាកម្មវិធីធំក្នុងពិភពលោក។ លើសពីនោះ សមាជិកក្រុម Blackpink រូបនេះ ក៏ជាតារាKpop ដែលមានអ្នក Follow នៅក្នុង Instagram ច្រើនជាងគេផងដែរ៕
ប្រភព៖ soompi