ហ្វីលីពីន៖ ជាការពិតណាស់ 2NE1 ដែលជាក្រុមចម្រៀងនារីដ៏ល្បីឈ្មោះ បានវិលត្រឡប់មកវិញហើយជាមួយនឹងការប្រគុំតន្ត្រី "Welcome Back" ដែលមានការចូលរួមពីសំណាក់សមាជិកទាំង៤គឺ CL, Minzy, Bom និង Sandara ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រគុំតន្ត្រីនេះបានប្រព្រឹត្តិទៅនៅទីក្រុង ម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី១៦និង១៧ខែវិច្ឆិកាកន្លងទៅនេះ ប៉ុន្រែហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅពេល Park Bom បានបញ្ឈប់ការសម្ដែងភ្លាមៗ ដោយសារមានបញ្ហាសុខភាព។
អំឡុងពេលនោះ Park Bom បានធ្វើសញ្ញាថានាងមិនស្រួលខ្លួនឡើយនិងត្រូវបង្ខំចិត្តចុះពីឆាក ហើយនាងក៏បានទទួលការថែទាំពីក្រុមគ្រូពេទ្យភ្លាមៗនៅទីនោះផងដែរ ដែលនេះជាព័ត៌មានពិតជាក់ស្ដែង បន្ទាប់ពីមានការប្រកាសចេញមុខសុំទោសពីខាងអ្នករៀបចំកម្មវិធី។
YG Entertainment ក៏បានចេញសេចក្ដីថ្លែងការណ៍ថា Park Bom ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពៅទទួលបានការជួយសង្គ្រោះបណ្ដោះអាសន្នពីក្រុមគ្រូពេទ្យ ដោយសារអាការៈនាងមិនប្រសើរឡើងនោះឡើយ៕
ប្រភព៖ koreaboo