កូរ៉េខាងត្បូង៖ ប្រិយមិត្តប្រាកដជាបានស្គាល់តារាចម្រៀងកូរ៉េមានទឹកដមសំនៀងផ្អែមពីរោះហើយគឺ កញ្ញា IU ដែលជារឿយៗនាងតែងតែបរិច្ចាគប្រាក់ជាច្រើមជួយដល់អ្នកគាំទ្រ ក៏ដូចជាអង្គការសប្បុរសធម៌នានា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ IU បានចេញមុខមកទម្លាយពីហេតុផលដែលនាងបានឈប់ទាក់ទងជាមួយអ្នកគាំទ្រតាមប្រអប់សារ តាមគណនីបណ្ដាញសង្គម នោះគឺដោយសារនាងបានក្លាយជាជនរងគ្រោះនៃការឆបោកប្រាក់ពីសំណាក់អ្នកគាំទ្រ អស់ជាច្រើនវ៉ុន ដែលពុំមែនកើតឡើងតែម្ដងនោះឡើយ។
IU បាននិយាយថា ដូចជាករណីមួយនោះ មានមនុស្សម្នាក់អះអាងថាជាអ្នកគាំទ្ររបស់នាងហើយបានចួបបញ្ហាហិរញ្ញវត្ថុ ត្រូវការប្រាក់ចេញថ្លៃមន្ទីរពេទ្យ ប្រាក់ឧបត្ថម្ភការសិក្សា និងប្រាក់បំណុលនិងបានសុំឲ្យនាងជួយ។ នាងក៏បានជួយជ្រោមជ្រែងអ្នកគាំទ្រម្នាក់នោះម្ដង ប៉ុន្តែគេបែរជាបន្តសុំប្រាក់នាងជារឿយៗ។
បន្ទាប់មក IU គិតថានាងត្រូវគេបោកប្រាក់ហើយទើបទៅឆែកមើលគណនីនោះក៏ឃើញថាវាផ្លាស់ប្ដូរជាគណនីផ្សេងដែលធ្វើឲ្យនាងពិតជាឈឺចាប់ និងសោកស្ដាយដែលជួយខុសមនុស្សបែបនេះ តែយ៉ាងណា នាងនៅតែបន្តបរិច្ចាគប្រាក់ដល់អង្គការសប្បុរសធម៌នានា៕
ប្រភព៖ allkpop