កម្សាន្ត៖ តារាសម្ដែង Bradley Cooper និងកំពូលតារាម៉ូដែលស្រី Gigi Hadid បានចេញមកបង្ហាញខ្លួនជាមួយគ្នា ដោយស្លៀកសម្លៀកបំពាក់ពណ៌ក្រហម និងស ដែលត្រូវគ្នា ពេលដើរលេងនៅទីក្រុង New York កាលពីព្រឹកថ្ងៃទី ១២ ខែវិច្ឆិកាកន្លងទៅនេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈរូបភាពដែលបានបង្ហាញឡើង តារាម៉ូដែលស្រី Gigi ស្លៀកខោជាមួយនឹងអាវយឺតមានលំនាំពណ៌ស និងអាវក្រៅពណ៌ក្រហម ។ តារាស្រីរូបនេះ បានរុំអាវរបស់នាងជុំវិញខ្លួន ហើយកាន់អាវក្រៅពណ៌ស។ ចំណែកឯ គូស្នេហ៍របស់នាង Bradley បានជ្រើសរើសសំលៀកបំពាក់ដូចគ្នានឹងមិត្តស្រីរបស់ខ្លួន ដោយពាក់អាវយឺតពណ៌ក្រហម ខោពណ៌ប្រផេះ ។
គូស្នេហ៍មួយគូនេះ បានដើរលេងតាមផ្លូវ ក្នុងអារម្មណ៍សប្បាយរីករាយ មើលទេសភាព និងជជែកគ្នាលេង។ Bradley ទាក់ទាញការចាប់អារម្មណ៍ ដោយពុកចង្ការរបស់ខ្លួន ហាក់មានភាពក្រាស់ជាងធម្មតា ។
Bradley Cooper និង Gigi Hadid បានទាក់ទងគ្នាអស់រយៈពេលមួយឆ្នាំ ដោយតែងតែបង្ហាញខ្លួនជាមួយគ្នា ក្នុងទីក្រុង New York ហើយ អ្នកទាំងពីរក៏បានធ្វើដំណើរជាមួយគ្នា រួមទាំងវិស្សមកាលក្នុងប្រទេសអ៊ីតាលី កាលពីរដូវក្ដៅមុន ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖