អ៊ីតាលី៖ អាចនិយាយបានថា សម្រាប់ពិធីករដ៏មានប្រជាប្រិយភាព លោក វី យ៉ារ៉ូ តែងតែទទួលបានគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ជាពិសេស តាមរយៈការបង្ហាញសមត្ថភាព វោហាស័ព្ទ បង្កើតភាពរីករាយដល់ហ្វេនៗជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ងាកមកចាប់អារម្មណ៍ពីជីវិតក្រៅសិល្បៈវិញ ថ្មីៗនេះ លោក វី យ៉ារ៉ូ បានបង្ហាញដំណឹងល្អរបស់ខ្លួន នៅលើបណ្ដាញសង្គម ពីការបញ្ចប់ការសិក្សា និងទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែក communication for business ពីសាលាល្បីឈ្មោះមួយ នៅប្រទេសអ៊ីតាលី។
ក្នុងនោះដែរ ពិធីកររូបនេះ បានសរសេររៀបរាប់ថា៖
ថ្ងៃនេះ ខ្ញុំបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែក communication for business ពី Rome business school នៅទីក្រុង Rome ប្រទេសអុីតាលី ដែលខ្ញុំបានរៀនតាមអនឡាញរយៈពេលជាងពីរឆ្នាំហេីយជាងពីរឆ្នាំហេីយដែលលាក់ទុក មិនទាន់ប្រាប់ព្រោះខ្លាចប្រលងមិនជាប់ មិនជោគជ័យ
ជាងពីរឆ្នាំហេីយដែលគេសួរថាម៉េចខ្ញុំរាងស្ងាត់ម៉្លេះ ហេីយមិនទាន់ហ៊ានឆ្លេីយប្រាប់គេ
ជាងពីរឆ្នាំហេីយដែលប្រឹង តស៊ូមិនហ៊ាននិយាយ
ជាងពីរឆ្នាំហេីយដែលធ្វេីការផង រៀនផង តស៊ូជាមួយរឿងផ្ទាល់ខ្លួន និងបញ្ហាផ្លូវចិត្តជាច្រេីន
ប៉ុន្តែជាងពីរឆ្នាំនេះ ខ្ញុំពិតជារៀនបានច្រេីនទាំងរឿងរ៉ាវជីវិតផ្ទាល់ខ្លួនហេីយក៏ រៀនច្រេីនបានពីសាលាផងដែរ
ម៉ែអេីយកូនធ្វេីបានហេីយ អ្នកគាំទ្រខ្ញុំអេីយ ខ្ញុំមិនធ្វេីឪ្យអ្នកខកបំណងឡេីយ កូនអ្នកចំការម្នាក់នេះមានតែពាក្យថាតស៊ូ រត់តាមក្តីស្រមៃតាំងពីក្មេងរហូតដល់ពេលនេះ នឹងបន្តទៅទៀត។
ជាមួយគ្នានេះដែរ ក្រោយពីបានឃើញបែបនេះ មិត្តៗ រួមទាំងអ្នកគាំទ្រជាច្រើន បានបង្ហាញក្ដីរីករាយ ព្រមទាំងចូលរួមអបអរសាទរចំពោះលោក ដែលបានខិតខំប្រឹងប្រែង រហូតទទួលបានភាពជោគជ័យមួយ៕
សូមទស្សនារូបភាពខាងក្រោម៖










