កូរ៉េខាងត្បូង៖ អ្នកបង្កើតតុក្កតា Sailor Moon ដ៏ល្បីឈ្មោះ Naoko Takeuchi បានបញ្ចេញទេពកោសល្យសិល្បៈរបស់នាសារជាថ្មី ទៅនឹងផ្ទាំងរូបភាពតុក្កតាគម្រប សម្រាប់បទចម្រៀងចុងក្រោយរបស់ BLACKPINK សមាជិក Jennie ដែលមានចំណងជើងថា «You & Me» ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបទចម្រៀងថ្មីរបស់ ដែលមានចំណងជើងថា «You & Me» បានទាមទារប្រជាប្រិយភាពយ៉ាងឆាប់រហ័សក្នុងតារាងចំណាត់ថ្នាក់តន្ត្រីជាច្រើនដែលបង្ហាញពីការគាំទ្រដ៏ខ្លាំងក្លាដែលសមាជិករូបនេះ ថ្វីត្បិតចេញបាន ១ឆ្នាំហើយក្តី។
វាមិនត្រឹមតែបានចូលក្នុងតារាង Genie Top 200 នៅចំណាត់ថ្នាក់ទី ៣ ដ៏គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ហាញខ្លួនជាលើកដំបូងនៅចំណាត់ថ្នាក់ទី ៧ នៅលើតារាង TOP 100 របស់ Melon ផងដែរ។
បន្ទាប់ពីចេញបទ «You & Me» អ្នកគាំទ្របានកត់សម្គាល់ឃើញពីសិល្បៈរូបគម្របដ៏ប្លែកនៅលើបទចម្រៀងមួយនេះ។ ពួកគេបានកត់សម្គាល់ បង្ហាញពីភាពស្រដៀងគ្នាដ៏គួរឱ្យចាប់អារម្មណ៍រវាងគម្របរូបភាព និងសិល្បៈតុក្កតាដើមនៃស៊េរីគំនូរជីវចលដ៏ពេញនិយមទូទាំងពិភពលោកគឺ Sailor Moon ។
យ៉ាងណាមិញ គេត្រូវបានដឹងយ៉ាងឆាប់រហ័សថាវិចិត្រករដែលនៅពីក្រោយសិល្បៈគម្របគឺពិតជាអ្នកបង្កើត Sailor Moon ដោយមានឈ្មោះ Naoko Takeuchi បានដាក់ប្រភពដើមជាអ្នកគូប្រាកដមែន ដោយគេបានឃើញឈ្មោះសិល្បកររូបនេះ នៅជ្រុងខាងក្រោមផ្នែកខាងឆ្វេងនៃរូបគម្របនៃរូបភាពតុក្កតាមួយនេះតែម្តង៕
ប្រភព៖ Allkpop