យល់ដឹង៖ ទឹកក្រូចឆ្មារ ជាភេសជ្ជៈមួយប្រភេទដ៏ពេញនិយមសម្រាប់គ្នាយើងគ្រប់វ័យ។ ជាក់ស្តែង វីតាមីន C ក៏ដូចជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលមាននៅក្នុងទឹកក្រូចឆ្មារ អាចជួយផ្តល់អត្ថប្រយោជន៍ដល់សុខភាពច្រើនយ៉ាង ជាពិសេសនៅពេលដែលយើងញ៉ាំវានៅពេលព្រឹក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអត្ថប្រយោជន៍ទាំង៥នៃការញ៉ាំទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃ
១. បង្កើនជាតិទឹក
ទឹកក្រូចឆ្មារ ជាភេសជ្ជៈដ៏ឆ្ងាញ់ពិសារ ដែលអាចជួយបង្កើនការញ៉ាំទឹកកាន់តែច្រើនឡើង ហើយនៅពេលដែលរាងកាយយើងផ្ទុកសារធាតុទឹកគ្រប់គ្រាន់ នោះនឹងអាចជួយជំរុញការរំលាយអាហារ ទ្រទ្រង់សុខភាពស្បែក និងជួយឲ្យមុខងាររាងកាយដំណើរការយ៉ាងរលូន។
២. គ្រប់គ្រងទម្ងន់
ជាមួយគ្នានេះដែរ ទឹកក្រូចឆ្មារ ក៏អាចជួយសម្រកទម្ងន់ដោយធ្វើឲ្យយើងមានអារម្មណ៍ឆ្អែត និងទ្រទ្រង់ដល់ការធ្វើមេតាប៉ូលីស។ កត្តាទាំង២នេះ មានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងទម្ងន់ឲ្យនៅសមល្មម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
៣. ទ្រទ្រង់សុខភាពបេះដូង
លើសពីនេះ ទឹកក្រូចឆ្មារក៏អាចជួយឲ្យសុខភាពបេះដូងប្រសើរឡើង ដោយជួយធ្វើឲ្យសម្ពាធឈាមចុះទាប ហើយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ព្រមទាំងការពារពីការបំផ្លាញសរសៃឈាមយ៉ាងមានប្រសិទ្ធភាព។
៤. បញ្ចៀសក្រួសតម្រងនោម
អាស៊ីដ Citric នៅក្នុងក្រូចឆ្មារ អាចជួយបញ្ចៀសការកើតក្រួសតម្រងនោម ដោយបង្កើនកម្រិតស៊ីត្រាតក្នុងទឹកនោម ។ យ៉ាងណាមិញ ការញ៉ាំទឹកក្រូចឆ្មារច្រើនជ្រុល អាចរួមចំណែកដល់ការកើតក្រួសតម្រងនោមចំពោះគ្នាយើងមួយចំនួនទៅវិញ ដោយសារតែសារធាតុ Oxalate នៅក្នុងក្រូចឆ្មារ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធដោយ៖ Hello Krupet