កម្សាន្ត៖ គ្រាន់តែនិយាយដល់កំពូលតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ និងលោក នីកូ ប្រិយមិត្តនឹងស្គាល់ ហើយបានឃើញពីភាពល្បីល្បាញរបស់បងប្អូនអ្នកទាំងពីរជាមិនខាន។ ពីមួយឆ្នាំទៅមួយឆ្នាំ កំពូលតារាចម្រៀងទាំងពីដួងនេះ បានទាញយកប្រជាប្រិយភាព និងក្ដីស្រលាញ់ពីមហាជនទូទាំងប្រទេសកម្ពុជាតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ក្រៅពីមានដុងសិល្បៈ មានទឹកដមសំនៀងក្រអួនក្រអៅហើយនោះ លោក ណុប បាយ៉ារិទ្ធ និងលោក នីកូ ក៏មានរូបសម្បត្តិសង្ហាមិនចាញ់គ្នានោះដែរ។ ម្យ៉ាងបើក្រឡេកមើលការរៀបចំខ្លួន អ្នកទាំងពីរពិតជាពូកែ និងមានស្ទាយ៍តែងខ្លួនប្លែក ទាក់ទាញភ្នែកហ្វេនសឹងគ្រប់ពេល។


ជាពិសេស ហ្វេនមួយចំនួនក៏បានដឹង ខ្លះទៀតក៏មិនថ្លាប់បានដឹង ដោយលោក ណុប បាយ៉ារិទ្ធ និងលោក នីកូ ក៏មានចំណុចពិសេសដូចគ្នាមួយទៀត ក៏ព្រោះតែរាល់សម្លៀកបំពាក់ ដែលអ្នកទាំងពីរស្លៀកឡើងឆាក ឬចូលរួមកម្មវិធីផ្សេងៗ សុទ្ធសឹងជាទឹកដៃច្នៃម៉ូតដោយខ្លួនឯង។ ហើយសម្លៀកបំពាក់ដែល កំពូលតារាចម្រៀងតាំងពីរដួងនេះស្លៀកម្ដងៗ តេទទួលបានការសរសើរពីហ្វេន ថាមានម៉ូតប្លែកគ្រប់ពេលតែម្ដង៕


