កូរ៉ខាងត្បូង៖ ស៊េរីរឿង «Sweet Home» របស់ Netflix គ្រោងនឹងត្រលប់មកវិញជាមួយនឹងរដូវកាលទី ២ ដែលរំពឹងទុកនៅថ្ងៃទី ១ ខែធ្នូ ដែលធ្វើឲ្យហ្វេន មានការសប្បាយចិត្ត ដូចជាអន្ទះសាជាខ្លាំង ក្រោយរង់ចាំអស់រយៈពេល ជិត ៣ឆ្នាំមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹង រដូវកាលថ្មីមួយនេះ នឹង និយាយអំពី អ្នកនៅរស់រានមានជីវិត ដែលឥឡូវនេះត្រូវបានផ្លាស់ទីលំនៅ និងប្រឈមមុខជាមួយនឹងអាថ៌កំបាំងថ្មីៗ ផ្សេងទៀត ដែលបានធ្វើឲ្យអ្នកទស្សនាមានការងឿងឆ្ងល់ចង់ដឹង ថាសាច់រឿងជាទៅយ៉ាងណាក្នុង រដូវកាលមួយនេះ។
ក្នុងនោះវីដេអអូខ្លី ដ៏គួរឲ្យចាប់អារម្មណ៍ជាមួយនឹងតួឯក Cha Hyun Soo (សម្តែងដោយ Song Kang) ស្ថិតក្នុងភាពស្រពេចស្រពិល ដោយត្រូវបានគេឃើញជាប់គុកនៅពីក្រោយរនាំងដែក ពោរពេញទៅការកាត់ទោស ដូចជារង់ចាំសួរចម្លើយដូច្នេះដែរ។
ស៊េរីរឿងភាគ «Sweet Home» រដូវកាលទី ២ ដែលហ្វេនៗទន្ទឹងរង់ចាំ ត្រូវបានកំណត់សម្រាប់ការចេញផ្សាយផ្តាច់មុខនៅលើ Netflix នៅថ្ងៃទី ១ ខែធ្នូខាងមុខនេះ៕