កម្សាន្ត៖ ថ្មីៗនេះ អ្នកនាង ទ្រី ដាណា ដែលជាបុគ្គលល្បីល្បាញនៅក្នុងបណ្ដាញសង្គម និង ជាអ្នកជំនួញដ៏ជោគជ័យបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលតាមរយៈដំណឹងភ្ជាប់ពាក្យនាព្រឹកនេះ។ នៅក្នុងនោះផងដែរ អ្នកនាង ទ្រី ដាណា បានកំពុងតែប្រារព្ធពិធីភ្ជាប់ពាក្យជាមួយនឹងកូនកម្លោះមុខសង្ហាវ័យក្មេងជាងម្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាមួយគ្នានេះដែរ មានតារាប្រុសស្រីល្បីៗជាច្រើននាក់ បានចូលរួមកម្មវិធីភ្ជាប់ពាក្យ ដោយបានបង្ហោះរូបប៉ុន្មានសន្លឹកទៅក្នុងបណ្ដាញសង្គម ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ដែលស្ងាត់ៗ អ្នកនាង ទ្រី ដាណា ស្រាប់តែភ្ជាប់ពាក្យជាមួយបុរសម្នាក់នេះ ដោយមិនបានទម្លាយទំនាក់ទំនងជាមុនសោះ។

មុននេះបន្ដិចផងដែរ អ្នកនាង ពេជ្រ សោភា បង្ហោះរូបភាព បង្ហាញពីថ្ងៃពិសេសរបស់អ្នកជំនួញដ៏ជោគជ័យ ទ្រី ដាណា ជាមួយកូនកំលោះ ដែលមិនមែន លោក សេង មង្គល ដែលជាដៃគូសម្ដែងស្និទស្នាលជាមួយគ្នាដូចដែលមហាជនឃើញនៅក្នុងបណ្ដាញអ៉ិនធើណែតនោះទេ៕
ប្រភព៖ សុិច អ៉ីនត្រូ- Six Intro






