ក្រោយតេស្ដ អវិជ្ជមាន G-Dragon ត្រូវប៉ូលីសចោទប្រកាន់បទថ្មីមួយទៀត

//s9.kh1.co/7a/7a6069d20619a27af40a8aa62c97179f6a90fc0f.png
តារា & កម្សាន្ដ

 ១០-វិច្ឆិកា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

ប៉ូលីសកំពុងពិនិត្យមើលបន្ថែមលម្អិត ទៅលើតារារូបនេះ ថាលោកមានចេតនាធ្វើបែបនេះ ដើម្បីបំផ្លាញភស្តុតាងឬយ៉ាងណា។

កូរ៉េខាងត្បូង៖ ថ្មីៗកន្លងទៅនេះ តារាចម្រៀងទោល ដែលខានចេញចម្រៀងជាយូរឆ្នាំ លោក G-Dragon បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជុំវិញករណីជាប់ពាក់ព័ន្ធគ្រឿងញៀន ក្រោយមក លោក​ក៏បានទៅប៉ុស្ដិ៍ប៉ូលីសខ្លូន​ឯង ដើម្បីធ្វើតេស្ដបង្ហាញភាពស្អាតស្អំ ដោយលទ្ធផលនោះគឺ អវិជ្ជមាន ដែលបញ្ជាក់ថា គ្មានសារជាតិញៀនក្នុងខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 G-Dragon 
 G-Dragon 

ដោយឡែក G-Dragon នៅមិនទាន់រួចខ្លួននៅឡើយទេ ដោយលោកទទួលរងការចោទប្រកាន់ពីប៉ូលីសម្ដងទៀតពីបទល្មើសថ្មី ដែលថា លោកបានបំផ្លាញភស្ដុតាង។ កាលពីថ្ងៃទី 10 ខែវិច្ឆិកានេះ គេហទំព័រ My Daily បានរាយការណ៍ថា G-Dragon បានកោររោមខ្លួនចេញអស់ មុនពេលនឹងទៅតេស្ដរកសារធាតុញៀន។

 G-Dragon 
 G-Dragon 

លើសពីនោះ គេបានបន្តទៀតថា ប៉ូលីសកំពុងពិនិត្យមើលបន្ថែមលម្អិត ទៅលើតារារូបនេះ ថាលោកមានចេតនាធ្វើបែបនេះ ដើម្បីបំផ្លាញភស្តុតាងឬយ៉ាងណា។ គួរបញ្ជាក់ផងដែរថា G-Dragon ធ្លាប់​បដិសេធ​ថា​ខ្លួន​មិន​បាន​លាប​ពណ៌ ឬ​ខូច​សក់ ដែល​មាន​ន័យ​ថា​សក់​របស់​តារា​រូប​នេះ ជាសក់ធម្មជាតិដែលអាច​ផ្ដល់​ការ​ធ្វើ​តេស្ដ​ត្រឹមត្រូវច្បាស់លាស់ហើយ៕

ប្រភព៖ សុិច អ៉ីនត្រូ- Six Intro

 G-Dragon 
 G-Dragon 
 G-Dragon 
 G-Dragon 
 G-Dragon 
 G-Dragon 
 G-Dragon 
 G-Dragon 
G-Dragon
G-Dragon
G-Dragon
G-Dragon
ប្រភពពីកូរ៉េ
ប្រភពពីកូរ៉េ
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T